បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង គំរាមប្រើអាវុធនុយក្លេអ៊ែរកម្ទេចសត្រូវ បើលោក គីម ជុងអ៊ុន ត្រូវធ្វើឃាត

កូរ៉េខាងជើង គំរាមប្រើអាវុធនុយក្លេអ៊ែរកម្ទេចសត្រូវ បើលោក គីម ជុងអ៊ុន ត្រូវធ្វើឃាត

ព្យុងយ៉ាង ៖ កំណែទម្រង់រដ្ឋធម្មនុញ្ញថ្មីរបស់កូរ៉េខាងជើង បានបើកដៃឱ្យទីក្រុងព្យុងយ៉ាងប្រើប្រាស់អាវុធនុយក្លេអ៊ែរវាយកម្ទេចសត្រូវ ក្នុងករណីមេដឹកនាំកំពូលរបស់ខ្លួន គឺលោក គីម ជុងអ៊ុន ត្រូវបានធ្វើឃាត ឬរងរបួសរហូតពិការដៃជើង ។

ការកែប្រែរដ្ឋធម្មនុញ្ញនេះធ្វើឡើង ស្របពេលពិភពលោកមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei និងមន្រ្តីជាន់ខ្ពស់ដទៃទៀតត្រូវបានសម្លាប់ ក្នុងអំឡុងពេលមានជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ ។

គោលនយោបាយដែលបានកែសម្រួលនេះចែងថា ប្រសិនបើប្រព័ន្ធបញ្ជា និងគ្រប់គ្រងលើកងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋស្ថិតក្នុងគ្រោះថ្នាក់ ពីការវាយប្រហាររបស់សត្រូវ នោះការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ នឹងត្រូវចាប់ផ្តើមដោយស្វ័យប្រវត្តិ និងភ្លាមៗ ។

បើតាម Fox News, ក្រៅពីកំណែទម្រង់រដ្ឋធម្មនុញ្ញថ្មី លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរកូរ៉េខាងជើងបន្ថែមទៀត ខណៈរក្សាជំហរយ៉ាងម៉ឺងម៉ាត់ចំពោះកូរ៉េខាងត្បូង ដែលលោកបានហៅថា ជា រដ្ឋ “អរិភាពធំបំផុត” របស់ខ្លួន ។

ទន្ទឹមនោះ មេដឹកនាំកូរ៉េខាងជើងវ័យ ៤២ ឆ្នាំរូបនេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា ជា រដ្ឋ “ឈ្លានពាន និងភេរវកម្ម” ហើយបានបង្ហាញសញ្ញាថា កូរ៉េខាងជើង អាចនឹងដើរតួនាទីយ៉ាងសកម្ម ក្នុងការប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ចំពេលមានភាពតានតឹងខ្លាំងឡើងនៅទូទាំងពិភពលោក ។

បើតាម Yonhap, កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ដែលផ្សំឡើងពីសារធាតុអ៊ុយរ៉ាញ៉ូម ចន្លោះពី ១១៥ ទៅ ១៣១ គ្រាប់ និងគ្រាប់បែកភ្លុយតូញ៉ូម ចន្លោះពី ១៥ ទៅ ១៩ គ្រាប់ ដែលធ្វើឱ្យចំនួនសរុបនៃអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ កើនឡើងដល់ ១៥០ គ្រាប់ ។

ដោយផ្អែកលើសមត្ថភាពបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរបស់កូរ៉េខាងជើង, អ្នកជំនាញ បានអះអាងថា ចំនួនសរុប នៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចនឹងឡើងដល់ ២៤៣ គ្រាប់ត្រឹមឆ្នាំ ២០៣០ និង ៤២៩ គ្រាប់នៅឆ្នាំ ២០៤០ ៕

ប្រភព ៖ Fox News និង Yunhap ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា