បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី រម្លឹកពីបំណងចង់ឃើញលោក ត្រាំ បំពេញទស្សនកិច្ច នៅមូស្គូ

រុស្ស៊ី រម្លឹកពីបំណងចង់ឃើញលោក ត្រាំ បំពេញទស្សនកិច្ច នៅមូស្គូ

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង បានរម្លឹកពីបំណងរបស់ប្រធានាធិបតី ពូទីន ដែលនៅតែចង់អញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យមកបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ។

Advertisement

បើតាមសារព័ត៌មាន Tass ចេញផ្សាយ នៅថ្ងៃអង្គារនេះ, លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដែលពេលសួរនាំអំពីចម្ងល់នេះថា «ជាការពិតណាស់ ខ្ញុំគ្មានការសង្ស័យទេ ថា ប្រធានាធិបតី រីករាយចង់ឃើញសមភាគីអាមេរិក មកបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ…លោក ពូទីន ក៏បញ្ជាក់ប្រាប់ លោក ត្រាំ ពេលសន្ទនា តាមទូរស័ព្ទ ថ្មីៗនេះ»។

កាលពីពាក់កណ្តាល ខែសីហា ឆ្នាំ២០២៥, កិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក បានធ្វើឡើង នៅមូលដ្ឋានយោធា ក្បែរទីក្រុង Anchorage ក្នុងរដ្ឋអាឡាស្កា ដែលជាទឹកដីអាមេរិក។

បើតាម Tass, មេដឹកនាំរុស្ស៊ី និងអាមេរិកបានពិភាក្សាគ្នា ប្រហែល ៣ ម៉ោង រួមទាំង កិច្ចប្រជុំមួយទល់មួយ នៅក្នុងរថយន្ត limousine របស់ប្រធានាធិបតីអាមេរិក ដែលកំពុងធ្វើដំណើរ ទៅកាន់កន្លែងប្រជុំសំខាន់ ព្រមទាំង កិច្ចប្រជុំផ្សេងៗទៀត។

លោក ពូទីន និងលោក Trump បានធ្វើការសន្ទនាតាមទូរស័ព្ទចុងក្រោយរបស់ពួកគេ នៅថ្ងៃទី២៩ ខែមេសា។ ដោយពេលនោះ ប្រធានាធិបតីរុស្ស៊ី បានជូនដំណឹងដល់សមភាគីរបស់លោក អំពីការត្រៀម ប្រកាសបទឈប់បាញ់ សម្រាប់រយៈពេល នៃការប្រារព្ធទិវាជ័យជំនះ៕

ប្រភពពី Tass, ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា