មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាង កាលពីថ្ងៃអង្គារថា មីស៊ីលផ្លោងឆ្លងទ្វីបថ្មី Sarmat ត្រៀមរួចរាល់សម្រាប់ កាតព្វកិច្ចប្រយុទ្ធ នៅចុងឆ្នាំនេះ។

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាង កាលពីថ្ងៃអង្គារថា មីស៊ីលផ្លោងឆ្លងទ្វីបថ្មី Sarmat ត្រៀមរួចរាល់សម្រាប់ កាតព្វកិច្ចប្រយុទ្ធ នៅចុងឆ្នាំនេះ។
ប្រមុខវិមានក្រឹមឡាំង រូបនេះ បានអះអាងបន្ថែមថា ការត្រៀមខ្លួនយ៉ាងដូច្នេះ កើតមានឡើង បន្ទាប់ពីការបាញ់សាកល្បងដោយជោគជ័យ នូវកាំជ្រួចអន្តរទ្វីបធុនធ្ងន់ជំនាន់ក្រោយ ប្រភេទនេះ។
លោក វ្ល៉ាឌីមៀ ពូទីន បន្ថែមថា «ទិន្នផលសរុបនៃក្បាលគ្រាប់ ដែលបានចែកចាយ គឺច្រើនជាង ៤ ដង ធៀបនឹងរបស់ លោកខាងលិច ដែលមានស្រាប់» ។
បើតាមសារព័ត៌មាន TASS , មីស៊ីល Sarmat ICBM ដែលបាញ់បានចម្ងាយជាង ៣ម៉ឺន៥ពាន់គីឡូម៉ែត្រ ប្រភេទនេះ អាចវាយប្រហារគោលដៅ ដែលបានកំណត់ និងអនុវត្តបេសកកម្មទប់ស្កាត់ជាយុទ្ធសាស្ត្រ ព្រមទាំង ពង្រឹងសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ី យ៉ាងមានប្រសិទ្ធភាព នេះបើយោងតាមសម្តី មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ របស់រុស្ស៊ី លោក Sergei Karakayev ។
អ្នកវិភាគយោធា និង ជានិពន្ធនាយកទស្សនាវដ្តីការពារជាតិ លោក Igor Korotchenko មើលឃើញថា ការបាញ់បង្ហោះ ក្នុងពេលហ្វឹកហ្វឺនប្រយុទ្ធ ដោយជោគជ័យ នៃមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលមានឥន្ធនៈធ្ងន់ថ្មី បញ្ជាក់ពីសមត្ថភាពរបស់រុស្ស៊ី ក្នុងការរារាំងសត្រូវ ដែលមានសក្តានុពលណាមួយ៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
