បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមបង្កើនអ៊ុយរ៉ាញ៉ូមដល់កម្រិតផលិតអាវុធប្រល័យលោក បើសិនរងការវាយប្រហារម្តងទៀត

អ៊ីរ៉ង់ គំរាមបង្កើនអ៊ុយរ៉ាញ៉ូមដល់កម្រិតផលិតអាវុធប្រល័យលោក បើសិនរងការវាយប្រហារម្តងទៀត

តេហេរ៉ង់ ៖ អ៊ីរ៉ង់បានស្រែកព្រមានធ្ងន់ៗថា ខ្លួនអាចនឹងពិចារណាបង្កើនបរិមាណចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ៩០% ដែលជាកម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកបរមាណូ ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារម្តងទៀត ។

Advertisement

ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកបរមាណូមួយគ្រាប់បាន គេត្រូវការសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ ដែលមានកំហាប់ចាប់ពី ៩០% ឡើងទៅ ក្នុងបរិមាណចន្លោះពី ១៥ ទៅ ២៥ គីឡូក្រាម ។

អ្នកនាំពាក្យគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់ លោក Ebrahim Rezaei បានបង្ហោះសារលើ X ថា ការចម្រាញ់អ៊ុយរ៉ាញ៉ូមដល់កម្រិត ៩០% គឺជាជម្រើសមួយរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបការវាយប្រហាររបស់សត្រូវ ហើយសភានឹងធ្វើការពិចារណាលើបញ្ហានេះ ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានច្រានចោលសំណើរបស់អ៊ីរ៉ង់ និងបានព្រមានថា បទឈប់បាញ់បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលផុយស្រួយបំផុត ដែលនេះបង្ហាញពីភាពមិនប្រាកដប្រាជា នៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ។

បើតាម Israel Times, បច្ចុប្បន្ន បញ្ហាកម្មវិធីនុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុតសម្រាប់ការចរចារវាងអាមេរិក-អ៊ីរ៉ង់ ។ ទីក្រុងតេហេរ៉ង់ចង់ពន្យារការចរចានេះទៅពេលក្រោយ ខណៈទីក្រុងវ៉ាស៊ីនតោនទាមទារដាច់ខាត ឱ្យអ៊ីរ៉ង់បញ្ជូនស្តុកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ចេញទៅក្រៅប្រទេស និងលះបង់ចោលការចម្រាញ់នុយក្លេអ៊ែរក្នុងស្រុកទាំងស្រុង ៕

ប្រភព ៖ Xinhua និង Israel Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា