បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ពង្រីកតំបន់គ្រប់គ្រង នៅច្រកសមុទ្រ Hormuz

អ៊ីរ៉ង់ពង្រីកតំបន់គ្រប់គ្រង នៅច្រកសមុទ្រ Hormuz

តេហេរ៉ង់ ៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានពង្រីកតំបន់គ្រប់គ្រង របស់កងទ័ពជើងទឹក នៅច្រកសមុទ្រ Hormuz នេះបើតាមការអះអាងរបស់ នាយករងផ្នែកនយោបាយ នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់។

Advertisement

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តី របស់លោក Mohammad Akbarzadeh កាលពីថ្ងៃទី១២ ខែឧសភា ឲ្យដឹងថា «កាលពីអតីតកាល ច្រកសមុទ្រ Hormuz ត្រូវបានកំណត់ថា គ្រប់គ្រងជុំវិញកោះ ដូចជា Hormuz និង Hengam ប៉ុន្តែ សព្វថ្ងៃនេះ ទិដ្ឋភាពបានផ្លាស់ប្តូរ… យោងតាមគំនិតថ្មី ព្រំដែននៃច្រកសមុទ្រ Hormuz បានពង្រីកយ៉ាងខ្លាំង» ។

យោងតាមនាយករង ផ្នែកនយោបាយ នៃកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ រូបនេះ, ទទឹងនៃច្រកសមុទ្រ ដែលធ្លាប់ត្រូវបានប៉ាន់ប្រមាណពី ៣២ ទៅ ៤៨ គីឡូម៉ែត្រ បានកើនឡើងដល់ចន្លោះ ពី ៣២១ ដល់ ៤៨២ គីឡូម៉ែត្រ ពីទីក្រុង Jask និង Sirik ទៅតំបន់ហួសពីកោះ Qeshm និង Greater Tunb ។

បើតាម Tass, នៅថ្ងៃទី ១៣ ខែមេសា យោធាអាមេរិកបានចាប់ផ្តើម អនុវត្តការបិទផ្លូវទឹក របស់អ៊ីរ៉ង់។ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បាននិយាយថា គោលដៅ គឺ ដើម្បីទប់ស្កាត់ រាល់ចរាចរណ៍ផ្លូវសមុទ្រដែលចូល និង ចេញពីកំពង់ផែអ៊ីរ៉ង់។ នៅថ្ងៃទី៤ ខែឧសភា សហរដ្ឋអាមេរិកបានចាប់ផ្តើមគម្រោងសេរីភាព ដើម្បីជួយនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក បានផ្អាកវិញ នៅថ្ងៃបន្ទាប់ ដោយលើកឡើងពីសំណើ របស់ប៉ាគីស្ថាន និង ប្រទេសមួយចំនួនទៀត ដើម្បីមើលថា តើកិច្ចព្រមព្រៀងដើម្បីដោះស្រាយជម្លោះ អាចត្រូវបានបញ្ចប់ និង ចុះហត្ថលេខា៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា