បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ស្នើលោក Trump និយាយពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន ពេលនៅប៉េកាំង

លោក Zelensky ស្នើលោក Trump និយាយពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន ពេលនៅប៉េកាំង

ប៊ុយការ៉េស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ បានជំរុញដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យពិភាក្សាអំពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង។

Advertisement

លោក Zelensky បានប្រាប់កិច្ចប្រជុំកំពូល នៅប្រទេសរូម៉ានីថា «យើងកំពុងទាក់ទងជាប់លាប់ ជាមួយដៃគូអាមេរិករបស់យើង» ។ លោកបានបន្ថែមថា «យើងសូមអរគុណ ហើយយើងកំពុងរំពឹងថា បញ្ហានៃការបញ្ចប់សង្គ្រាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងត្រូវបានលើកឡើង នៅពេលនេះផងដែរ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងនៅក្នុងប្រទេសចិន»។

ការអត្ថាធិប្បាយ របស់លោក Zelensky កើតឡើងនៅពេលដែលកិច្ចខិតខំប្រឹងប្រែងដឹកនាំ ដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមបង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ បានធ្លាក់ចុះ ដោយសារតែទីក្រុងវ៉ាស៊ីនតោន ត្រូវបានរំខានដល់កិច្ចប្រឹងប្រែង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា។

បើតាម AFP, កាលពីសប្តាហ៍មុន មានបទឈប់បាញ់ រយៈពេលបីថ្ងៃ រវាងរុស្ស៊ី និងអ៊ុយក្រែន តែ ត្រូវបានបំផ្លាញវិញ ដោយការចោទប្រកាន់គ្នា ជុំវិញការរំលោភបទឈប់បាញ់។ ទីក្រុងមូស្គូ និងទីក្រុងកៀវ ក៏បានបើកការវាយប្រហារទ្រង់ទ្រាយធំភ្លាមៗ បន្ទាប់ពីនោះ។

គួរបញ្ជាក់ថា លោក ដូណាល់ ប្រធានាធិបតីអាមេរិក បានអញ្ជើញទៅដល់ទីក្រុងប៉េកាំងហើយ កាលពីថ្ងៃពុធ ដើម្បីចាប់ផ្តើមកាបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃ នៅប្រទេសចិន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា