បរទេស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF គ្រោងនឹងផ្តល់ឲ្យអ៊ុយក្រែន នូវទឹកប្រាក់ប្រមាណ ៣,៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៦នេះ។

បរទេស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF គ្រោងនឹងផ្តល់ឲ្យអ៊ុយក្រែន នូវទឹកប្រាក់ប្រមាណ ៣,៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៦នេះ។
តំណាងនៃសេវាសារពត៌មាន របស់ IMF បានប្រាប់ TASS ថា «តាមរយៈកម្មវិធីកម្ចី EFF រយៈពេល ៤ ឆ្នាំ និង នៅពេលបញ្ចប់ការពិនិត្យឡើងវិញ ដោយជោគជ័យ, អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងទទួលបានការទូទាត់ចំនួន ៤ ដង នៅឆ្នាំ២០២៦ សរុបប្រហែល ៣.៨ ពាន់លានដុល្លារ រួមទាំងការផ្តល់ប្រាក់ដំបូងចំនួន ១.៥ពាន់លានដុល្លារ ដែលបានធ្វើឡើងរួចហើយ នៅអំឡុងការអនុម័តកម្មវិធី» ។
បើតាម Tass, កម្មវិធី ៨.១ពាន់លានដុល្លារ ត្រូវបានក្រុមប្រឹក្សាភិបាលរបស់ IMF អនុម័ត កាលពីថ្ងៃទី២៧ ខែកុម្ភៈ។ ទីក្រុងកៀវ និង IMF បានចរចាកម្មវិធី រយៈពេល ៤ ឆ្នាំនេះ សម្រាប់អ៊ុយក្រែន តាំងពីឆ្នាំមុន។
ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ, IMF នឹងបញ្ជូនបេសកកម្មត្រួតពិនិត្យលើកដំបូងរបស់ខ្លួន ទៅកាន់ទីក្រុងកៀវ ដើម្បីវាយតម្លៃការអនុវត្តកម្មវិធី។
យ៉ាងណា អ៊ុយក្រែនកំពុងប្រឈមមុខនឹងតម្រូវការ ក្នុងការអនុម័តកញ្ចប់កំណែទម្រង់ពន្ធ ដែលត្រូវបានទទូចដោយ IMF៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
