វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ព្រហស្បតិ៍ បានអញ្ជើញប្រមុខរដ្ឋកំពូលចិន លោក Xi Jin ping ទៅទស្សនកិច្ចសហរដ្ឋអាមេរិក ក្នុងខែ កញ្ញា ខាងមុខ ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ព្រហស្បតិ៍ បានអញ្ជើញប្រមុខរដ្ឋកំពូលចិន លោក Xi Jin ping ទៅទស្សនកិច្ចសហរដ្ឋអាមេរិក ក្នុងខែ កញ្ញា ខាងមុខ ។
ការអញ្ជើញនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានថ្លែងអះអាងថា កិច្ចប្រជុំកំពូលនៅរដ្ឋធានីប៉េកាំង ជាមួយលោកប្រធានាធិបតី Xi មាន «ភាពវិជ្ជមានខ្លាំងបំផុត» ។
លោកប្រធានាធិបតី Trump បាននិយាយថា ថ្ងៃនេះ យើងមានការសន្ទនា និងកិច្ចប្រជុំប្រកបដោយភាពវិជ្ជមាន និងផលិតភាពខ្លាំង ជាមួយគណៈប្រតិភូចិន ។
ហើយល្ងាចនេះ គឺជាឱកាសដ៏មានតម្លៃមួយទៀត ដើម្បីពិភាក្សាក្នុងចំណោមមិត្តភក្តិ នូវរឿងមួយចំនួនដែលយើងបានពិភាក្សានៅថ្ងៃនេះ សុទ្ធតែល្អសម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ប្រទេសចិន ហើយវាជាកិត្តិយសដ៏អស្ចារ្យ ។
ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចរួមជាច្រើន ដោយលោកចង់សំដៅដល់តម្លៃនៃការខិតខំប្រឹងប្រែង ភាពក្លាហាន និងសមិទ្ធផល ហើយថា ផែនដីនេះ នឹងក្លាយជាពិភពលោកដ៏ពិសេសមួយ បើអាមេរិក-ចិនរួបរួមគ្នា និងធ្វើការងាររួមគ្នា ។
បើតាម Anadolu, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅក្នុងប្រទេសចិន ដែលនេះជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំ ៕


ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
