មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងហោះទៅទស្សនកិច្ចនៅប្រទេសចិនឆាប់ៗនេះ បន្ទាប់ពីមេដឹកនាំអាមេរិក លោក Donald Trump បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងពេល ៩ ឆ្នាំ ។

លោក Peskov បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូ កាលពីថ្ងៃ ព្រហស្បតិ៍ ថា សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសចិន កាលបរិច្ឆេទពិតប្រាកដ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ខណៈដែលរុស្ស៊ីកំពុងសម្របសម្រួលជាមួយភាគីចិន ។
កិច្ចប្រជុំចុងក្រោយបំផុត រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រមុខរដ្ឋកំពូលចិន លោក Xi Jinping ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្នុងទម្រង់ជាសន្និសីទវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត ។
ក្នុងអំឡុងកិច្ចប្រជុំនោះ មេដឹកនាំរុស្ស៊ី-ចិន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី សន្តិសុខសកល និងការសម្របសម្រួលលើបញ្ហាអន្តរជាតិសំខាន់ៗ រួមទាំងទំនាក់ទំនងសេដ្ឋកិច្ច និងស្ថិរភាពយុទ្ធសាស្ត្រ ។
បើតាម Anadolu, ដំណើរទស្សនកិច្ចផ្លូវការចុងក្រោយបង្អស់របស់លោកប្រធានាធិបតី Putin ទៅកាន់ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ីន ធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៥ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា