បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា BRICS ត្រូវធ្វើសកម្មភាពដោយមានទំនុកចិត្ត ចំពេលមានវិបត្តិមជ្ឈិមបូព៌ា

រុស្ស៊ី ថា BRICS ត្រូវធ្វើសកម្មភាពដោយមានទំនុកចិត្ត ចំពេលមានវិបត្តិមជ្ឈិមបូព៌ា

ញូវ ដែល្លី ៖ រុស្ស៊ី បានជំរុញដល់ប្លុក BRICS ត្រូវតែធ្វើសកម្មភាព ដោយមានទំនុកចិត្ត ចំពេលមានវិបត្តិ មជ្ឈិមបូព៌ា។ ប្លុក BRICS ដែលមានសមាជិក ចំនួន១១ប្រទេស រួមមាន ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា, ចិន, អាហ្វ្រិកខាងត្បូង, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, អេមីរ៉ាតអារ៉ាប់រួម, អេត្យូពី, ឥណ្ឌូនេស៊ី និង អ៊ីរ៉ង់។

Advertisement

បើតាម Tass ចេញផ្សាយ នៅថ្ងៃសុក្រនេះ, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា ក្រុមប្រទេស BRICS ត្រូវតែបង្ហាញពីទំនុកចិត្ត និង បញ្ជូនសញ្ញាមួយទៅកាន់សហគមន៍អន្តរជាតិអំពីសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ចំពេលមានវិបត្តិមជ្ឈិមបូព៌ា។

ការលើកឡើងបែបនេះ បានធ្វើឡើង ស្របពេលដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS រយៈពេល២ថ្ងៃ នៅប្រទេសឥណ្ឌា។

លោក Ryabkov បានប្រាប់ថា «ខ្ញុំជឿថា ការសន្និដ្ឋាន ដែលសមាជិក BRICS រួមទាំង រុស្ស៊ី ជាសមាជិកគឺថា ក្នុងកាលៈទេសៈបច្ចុប្បន្ន BRICS ត្រូវតែបង្ហាញពីទំនុកចិត្ត លើសមត្ថភាពរបស់ខ្លួន ហើយបញ្ជូនសញ្ញាទៅសហគមន៍អន្តរជាតិថា ខ្លួនមានសមត្ថភាពធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការ លើបញ្ហាជាច្រើន» ។ លោកបន្តថា «ខ្ញុំមានទំនុកចិត្តថា រដ្ឋមន្ត្រីដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS ត្រូវចូលរួមក្នុងការពិភាក្សាលម្អិត លើរបៀបវារៈដ៏ទូលំទូលាយមួយ»។

លោកបន្តថា «តាមធម្មជាតិ ស្ថានភាពនៅក្នុងតំបន់ឈូងសមុទ្រ ដែលកើតចេញពីការឈ្លានពានដោយខុសច្បាប់ និងគ្មានការបង្កហេតុ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងក្លាយជាការផ្តោតចម្បង។ អ្វីដែលធ្វើឱ្យស្ថានភាពបច្ចុប្បន្ន មានលក្ខណៈប្លែក សម្រាប់ BRICS គឺថា ក្រុមនេះរួមបញ្ចូលទាំងប្រទេសពីរ ដែលមានទស្សនៈផ្សេងគ្នា លើព្រឹត្តិការណ៍នេះ។ នោះគឺជាប្រទេសអេមីរ៉ាត់ អារ៉ាប់រួម និង សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលបានក្លាយជាជនរងគ្រោះ នៃការឈ្លានពាននេះ”»៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា