បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្ទះចំនួន ១០០ខ្នង និងដីឡូត៍ ត្រូវបានប្រគល់ជូនដល់អតីត​យុទ្ធជន និងនិវត្តជនស្រុកសាមគ្គីមានជ័យ

ផ្ទះចំនួន ១០០ខ្នង និងដីឡូត៍ ត្រូវបានប្រគល់ជូនដល់អតីត​យុទ្ធជន និងនិវត្តជនស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជា​មេបញ្ជា ការ​រងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែឧសភា
ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះ និងដីឡូត៍ជូនដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន១០០ខ្នងនៅភូមិអូរកាខុប  ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

Advertisement

អាន៖មានប្រសាសន៍ក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនដល់អតីតយុទ្ធជន និងនិវត្តជនឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា នេះ​ជាសក្ខីភាពបង្ហាញឱ្យឃើញអំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅ​របស់បងប្អូន​អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយភាពប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានសមាគម​អតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេង​មិនអាច​កាត់ថ្លៃបានរបស់ អតីតយុទ្ធជន និងនិវត្តជន ក្នុងការការពារ និងកសាងជាតិមាតុភូមិ។ ដើម្បីតបស្នងសងគុណ និងលើក​កម្ពស់ជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងគាំទ្រផ្នែកជីវភាព តែងតែបើកប្រាក់របបសន្តិសុខសង្គម​ជូនអតីត​យុទ្ធជន និងនិវត្តជនជាទៀងទាត់។ ការសាងសង់លំនៅឋាន មានការផ្តល់ដីសម្បទានសង្គមកិច្ច និងផ្ទះទេវតាជូនគ្រួសារ​អតីត​យុទ្ធជនដែលមានជីវភាពខ្វះខាត។ ពង្រឹងទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមបណ្តាខេត្តដើម្បីបម្រើ និងដោះស្រាយ​បញ្ហាប្រឈមជូនពួកគាត់ ។

គួរជម្រាបថា នៅខេត្តកំពង់ឆ្នាំងតំបន់សម្បទានមានផ្ទៃដីសរុប ១ ៣៥៣ហិកតា ។ចាប់ពីឆ្នាំ២០២២ មកបានសាងសង់ផ្ទះជូន​អតីត​យុទ្ធជនជា២ជំហាន សរុបចំនួន ២១៤ខ្នង ។ ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកសាងផ្លូវល្បាយក្រួស ចំនួន ២ខ្សែ ប្រវែងសរុប ៤ ១០០ម៉ែត្រ និងសាងសង់អណ្ដូង ចំនួន ៧អណ្ដូង, ដំឡើងម៉ាស៊ីនចម្រោះទឹកស្អាតចំនួន១កន្លែង ៕
ដោយ៖សុខ គឹមសៀន

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា