បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីតាលី អំពាវនាវឱ្យ អ៊ីស្រាអែល បញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍

អ៊ីតាលី អំពាវនាវឱ្យ អ៊ីស្រាអែល បញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍

រ៉ូម ៖ ប្រធានាធិបតិអ៊ីតាលី លោក Sergio Mattarella បានចេញមុខធ្វើការអំពាវនាវទៅកាន់មេដឹកនាំអ៊ីស្រាអែល ឱ្យប្រញាប់បញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាជាអចិន្ត្រៃយ៍ នេះបើតាមប្រភពវិមាន Quirinale ។

Advertisement

ការអំពាវនាវនេះ ធ្វើឡើងក្នុងអំឡុងពេលដែលលោក Mattarella និយាយទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃ ពុធ សប្តាហ៍នេះ ។

លោក Mattarella បានសង្កត់ធ្ងន់ថា ការវាយប្រហារដែលកំណត់គោលដៅលើកងកម្លាំងរក្សាសន្តិភាពយូអិនប្រចាំប្រទេសលីបង់ ហៅកាត់ (UNIFIL) គឺជា “រឿងមិនអាចទទួលយកបាន” ទេ ។

ឆ្លៀតឱកាសនោះ ប្រធានាធិបតីអ៊ីតាលីមានវ័យ៨៤ឆ្នាំរូបនេះ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នូវការគោរពសេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ដែនទឹកអន្តរជាតិផងដែរ ខណៈដែលច្រកសមុទ្រ Hormuz កំពុងត្រូវបានបិទខ្ទប់ដោយភាគីជម្លោះ ។

សម្រាប់លោកប្រធានាធិបតី Herzog មិនបានឆ្លើយតបចំៗជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាទេ ដោយលោកគ្រាន់តែបង្ហោះសារលើ X ថា លោកមានការសន្ទនាដ៏ល្អបំផុត និងទូលំទូលាយជាមួយលោក Mattarella ហើយថា ពួកលោកបានផ្លាស់ប្តូរទស្សនៈគ្នាទាក់ទិននឹងស្ថានភាពវិវត្តន៍ក្នុងតំបន់នាពេលថ្មីៗនេះប៉ុណ្ណោះ ។

បើតាម Anadolu, ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។

ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា