ហ៊្សេរុយសាឡិម ៖ ប្រមុខការពារជាតិអ៊ីស្រាអែល បានចេញមុខព្រមានធ្ងន់ៗថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់លទ្ធភាពបន្តការវាយប្រហារសាជាថ្មីក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចគោលដៅនៃយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានស្រែកគំរាមទុកមុនថា ខ្លួននឹងពិចារណាបង្កើនបរិមាណចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ៩០% ដែលជាកម្រិតអាចផលិតអាវុធនុយក្លេអ៊ែរ ឬគ្រាប់បែកបរមាណូ ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលសាជាថ្មីទៀត ។
យោងតាមស៊ីនហួរ, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែងអះអាងអំឡុងពិធីរំលឹកវិញ្ញាណក្ខន្ធទាហានពលី កាលពីថ្ងៃ ព្រហស្បតិ៍ ថា បេសកកម្មរបស់យើងមិនទាន់ចប់នៅឡើយទេ ។
យើងត្រូវតែបំពេញគោលដៅនៃយុទ្ធនាការយោធា ដើម្បីធានាថា អ៊ីរ៉ង់នឹងមិនក្លាយជាការគំរាមកំហែងដល់ស្ថិរភាពរបស់អ៊ីស្រាអែល និង សហរដ្ឋអាមេរិក រួមទាំងមនុស្សជំនាន់ក្រោយៗទៀតឡើយ ។
បើតាម Anadolu, បច្ចុប្បន្ន បញ្ហានុយក្លេអ៊ែរ គឺជាឧបសគ្គដ៏ធំបំផុតនៅក្នុងការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដោយទីក្រុងតេហេរ៉ង់ ចង់ពន្យារការពិភាក្សានេះទៅពេលក្រោយ ខណៈទីក្រុងវ៉ាស៊ីនតោនទាមទារដាច់ខាតឱ្យអ៊ីរ៉ង់បញ្ជូនស្តុកអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ចេញទៅក្រៅប្រទេស និងលះបង់ចោលការចម្រាញ់នុយក្លេអ៊ែរក្នុងស្រុកទាំងស្រុង ៕
ប្រភព ៖ Xinhua និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា