មូស្គូ ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានថ្លែងចំអកដល់ការលើកឡើង របស់ភាគីជប៉ុន ដែលថា ទីក្រុងម៉ូស្គូ កំពុងទទូចស្វែងរកកិច្ចចរចា ជាមួយទីក្រុងតូក្យូ ។

មូស្គូ ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានថ្លែងចំអកដល់ការលើកឡើង របស់ភាគីជប៉ុន ដែលថា ទីក្រុងម៉ូស្គូ កំពុងទទូចស្វែងរកកិច្ចចរចា ជាមួយទីក្រុងតូក្យូ ។
បើតាម Tass, ការលើកឡើង របស់លោកស្រី Maria Zakharova បានធ្វើឡើង បន្ទាប់ពីមន្ត្រីជប៉ុន អះអាងថា ភាគីរុស្ស៊ីកំពុងពិចារណា ពីលទ្ធភាពនៃការស្តារទំនាក់ទំនងកម្រិតខ្ពស់ឡើងវិញ ដើម្បីបន្តការសន្ទនា និង កិច្ចសហប្រតិបត្តិការជាក់ស្តែង ។
ប្រទេសក្បែរខាងទាំងពីរ នៅតែមានជម្លោះដណ្តើមអធិបតេយ្យភាព នៅប្រជុំកោះ ខណៈដែល នៅក្នុងសង្គ្រាម រវាងអ៊ុយក្រែន និងរុស្ស៊ី, ជប៉ុនត្រូវបានមើលឃើញថា បង្ហាញពីការគាំទ្រ ដល់ទីក្រុងកៀវ។
លោកស្រី Maria Zakharova និយាយថា ក្រសួងការបរទេសរុស្ស៊ី មិនបានផ្តួចផ្តើមឱ្យមានកិច្ចប្រជុំណាមួយ ជាមួយភាគីជប៉ុន ហើយក៏មិនបានទទួលសំណើ ពីទីក្រុងតូក្យូ ដើម្បីរៀបចំជំនួបណាមួយនោះឡើយ ។
យ៉ាងណា ទីក្រុងមូស្គូបើកទូលាយ ក្នុងការទាក់ទងជាមួយប្រទេសជប៉ុន ប្រសិនបើមានសំណើពីខាងទីក្រុងតូក្យូ ប៉ុន្តែ រុស្ស៊ីមិនដែរស្នើសុំ ឬ ទទូចលើការទំនាក់ទំនង បែបនេះនោះទេ»។
លោកស្រីកត់សម្គាល់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក, ជប៉ុនបានបន្តគោលនយោបាយដាក់ទណ្ឌកម្មជាអរិភាព ចំពោះរុស្ស៊ី ជាពិសេសទីក្រុងតូក្យូថែមទាំងសាមគ្គីភាពដាច់ខាត ជាមួយលោកខាងលិចផងដែរ ។
លោកស្រី Zakharova សង្កត់ធ្ងន់ថា «បើជប៉ុនចង់ស្ដារទំនាក់ទំនងជាមួយរុស្ស៊ី ជប៉ុនត្រូវតែចាត់វិធានការ ឬពិចារណាឡើងវិញនូវគោលនយោបាយរបស់ខ្លួនជាមុនសិន»៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត
