បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា អឺរ៉ុបកំពុងចរចាជាមួយខ្លួន ដើម្បីបានឆ្លងកាត់ច្រកហ័រមូស

អ៊ីរ៉ង់ ថា អឺរ៉ុបកំពុងចរចាជាមួយខ្លួន ដើម្បីបានឆ្លងកាត់ច្រកហ័រមូស

តេហេរ៉ង់ ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់និយាយ កាលពីថ្ងៃសៅរ៍ថា បណ្តាប្រទេសអ៊ឺរ៉ុបកំពុងពិភាក្សាជាមួយទីក្រុងតេហេរ៉ង់ ដើម្បីទទួលបានការអនុញ្ញាត ឲ្យដឹកជញ្ជូននាវា បើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស។

Advertisement

ទូរទស្សន៍រាយការណ៍ថា «បន្ទាប់ពីការឆ្លងកាត់នៃកប៉ាល់ មកពីបណ្តាប្រទេសអាស៊ីបូព៌ា ជាពិសេស ប្រទេសចិន ជប៉ុន និងប៉ាគីស្ថាន យើងបានទទួលព័ត៌មាន នៅថ្ងៃនេះ ដែលបង្ហាញថា អឺរ៉ុបក៏បានចាប់ផ្តើមការចរចា ជាមួយកងទ័ពជើងទឹកឆ្មាំបដិវត្តន៍ផងដែរ ដើម្បីទទួលបានការអនុញ្ញាតឱ្យឆ្លងកាត់»។

អ៊ីរ៉ង់បានបិទការដឹកជញ្ជូនដែលឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះភាគច្រើន ចាប់តាំងពីការផ្ទុះសង្រ្គាម ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការណ៍នេះ បានធ្វើឱ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់ និងបានផ្តល់ឱ្យទីក្រុងតេហេរ៉ង់ នូវអានុភាពដ៏សំខាន់ ខណៈដែលសហរដ្ឋអាមេរិក ក៏បានដាក់ការបិទផ្លូវនាវាចរណ៍របស់ខ្លួន លើកំពង់ផែអ៊ីរ៉ង់ ដូចគ្នា។

ក្នុងពេលសន្តិភាព ផ្លូវទឹក ហ័រមូស មានចំនួនប្រហែលមួយភាគប្រាំនៃការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ លើពិភពលោក រួមជាមួយទំនិញសំខាន់ៗផ្សេងទៀត។

កងឆ្មាំអ៊ីរ៉ង់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យឆ្លងកាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ សម្រាប់កប៉ាល់រាប់សិបគ្រឿង រួមទាំងពីប្រទេសចិន បន្ទាប់ពីមានកិច្ចព្រមព្រៀង ស្តីពីពិធីសារគ្រប់គ្រងច្រកសមុទ្រអ៊ីរ៉ង់។

អ៊ីរ៉ង់ បាននិយាយម្តងហើយម្តងទៀតថា ចរាចរណ៍តាមសមុទ្រឆ្លងកាត់ច្រកសមុទ្រនឹង “មិនត្រលប់ទៅស្ថានភាពមុនសង្គ្រាមរបស់ខ្លួនវិញទេ” ហើយកាលពីខែមុនបាននិយាយថា ខ្លួនបានទទួលប្រាក់ចំណូលដំបូងពីថ្លៃសេវា ដែលខ្លួនដាក់លើផ្លូវទឹក។

កាលពីថ្ងៃសៅរ៍ លោក Ebrahim Azizi ប្រធានគណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់ “បានរៀបចំយន្តការប្រកបដោយវិជ្ជាជីវៈ ដើម្បីគ្រប់គ្រងចរាចរណ៍” ឆ្លងកាត់ច្រកសមុទ្រ ដោយបន្ថែមថា យន្តការនេះនឹងត្រូវបានបង្ហាញ ក្នុងពេលឆាប់ៗនេះ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា