បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ព្រមានកម្ទេចអ៊ីរ៉ង់មិនឱ្យសេសសល់ បើនៅតែមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាព

លោក Trump ព្រមានកម្ទេចអ៊ីរ៉ង់មិនឱ្យសេសសល់ បើនៅតែមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាព

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើការគំរាមធ្ងន់ៗសាជាថ្មី កាលពីថ្ងៃ អាទិត្យ ថា អ៊ីរ៉ង់ត្រូវតែប្រញាប់រត់រកកិច្ចព្រមព្រៀងសន្តិភាពជាបន្ទាន់ ប្រសិនបើពួកគេមិនចង់នៅសេសសល់អ្វីតទៅទៀត ។

Advertisement

មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារលើ Truth Social ថា សម្រាប់អ៊ីរ៉ង់… នាឡិកាកំពុងរោទ៍… ដូច្នេះពួកគេគួរតែរួតរះរត់ឱ្យលឿនរកកិច្ចព្រមព្រៀង បើមិនដូច្នោះទេ ពួកគេនឹងគ្មានអ្វីសេសសល់តទៀតឡើយ ហើយថា ពេលវេលាគឺជារឿងសំខាន់ ។

ការព្រមានរបស់លោក Trump កើតឡើងចំពេលមានការគំរាមកំហែងម្តងហើយម្តងទៀត ដើម្បីជំរុញឱ្យអ៊ីរ៉ង់ប្រញាប់យល់ព្រមតាមការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម ក្នុងនោះរួមមានការប្តេជ្ញាចិត្តមិនផលិតអាវុធនុយក្លេអ៊ែរ និងការផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ទៅឱ្យកងកម្លាំងអាមេរិក ក៏ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ។

យ៉ាងណា ខាងភាគីអ៊ីរ៉ង់វិញ ក៏បានព្រមានផងដែរថា ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើសបន្តសង្គ្រាមរបស់ខ្លួនឡើងវិញ នោះទីក្រុងវ៉ាស៊ីនតោននឹងប្រឈមមុខនូវផលវិបាកសេដ្ឋកិច្ចកាន់តែដុនដាបបំផុត ដែលមិនអាចជៀសរួច ។

បើតាម Anadolu, ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតគ្នាបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រ បូករួមនឹងការបិទច្រកសមុទ្រ Hormuz ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា