បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែនបង្ហាញដ្រូនបាញ់បាន ១ពាន់គីឡូម៉ែត្រ ខណៈរុស្ស៊ីរងការវាយប្រហារ

អ៊ុយក្រែនបង្ហាញដ្រូនបាញ់បាន ១ពាន់គីឡូម៉ែត្រ ខណៈរុស្ស៊ីរងការវាយប្រហារ

កៀវ ៖ សេវាស៊ើបការណ៍យោធារបស់ប្រទេសអ៊ុយក្រែន បានបង្ហាញយន្តហោះគ្មានមនុស្សបើក ដែលអាចវាយប្រហារ បានចម្ងាយ ១ពាន់គីឡូម៉ែត្រ។ ការបង្ហាញនេះ ធ្វើឡើង ចំពេលដែលរុស្ស៊ី រងការវាយប្រហារយ៉ាងចាស់ដៃ ពីសំណាក់ ដ្រូន របស់ទីក្រុងកៀវ។

Advertisement

បើតាម AFP, ការបញ្ចេញដ្រូន បាញ់បាន ១ពាន់គីឡូម៉ែត្រនេះ ធ្វើឡើង ខណៈដែលអ៊ុយក្រែន បង្ហាញពីភាពជឿនលឿនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាសមរភូមិ ក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ថ្លែងនៅក្បែរយន្តហោះ ដ្រូន ដែលត្រូវបានហៅថា «ចចក», តំណាងចារកម្មការពារជាតិ ពន្យល់ថា យន្តហោះគ្មានមនុស្សបើកជំនាន់ថ្មី ត្រូវបានប្រើប្រាស់រួចហើយ ដើម្បីវាយប្រហារ “គោលដៅខ្ពស់” នៅក្នុងទឹកដីរុស្ស៊ី រួមទាំង រោងចក្រចម្រាញ់ប្រេង និង កន្លែងផ្ទុករំសេវ។

ការបង្ហាញនេះ ត្រូវបានធ្វើឡើង ចំពេលដែល ក្រុមអាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យថា រលកនៃយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ជិត៦០០គ្រឿង បានវាយប្រហារប្រទេសរុស្ស៊ី ពេញមួយយប់ ដោយបានសម្លាប់មនុស្ស ចំនួន ៤នាក់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហៅការវាយប្រហារនេះថា “សមហេតុផលទាំងស្រុង” ដើម្បីទុកជាការសងសឹក ទៅលើទីក្រុងមូស្គូ ដែលវាយប្រហារមកលើអ៊ុយក្រែន។

ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងការពារអាកាស របស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន ៥៥៦ គ្រឿង ពេញមួយយប់ នៅទូទាំងប្រទេស ដោយក្នុងនោះ យន្តហោះគ្មានមនុស្សបើក ចំនួន ៣០ គ្រឿងផ្សេងទៀត ត្រូវបានស្ទាក់ចាប់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា