បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីអាមេរិកចង់ឲ្យអេមីរ៉ាត់ អារ៉ាប់រួម ដណ្តើមយកកោះអ៊ីរ៉ង់

មន្ត្រីអាមេរិកចង់ឲ្យអេមីរ៉ាត់ អារ៉ាប់រួម ដណ្តើមយកកោះអ៊ីរ៉ង់

វ៉ាស៊ីនតោន ​៖ មន្ត្រីអាមេរិកមួយចំនួនកំពុងលើកទឹកចិត្ត ដល់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ដណ្តើមយកកោះមួយ ក្នុងចំណោមកោះនានា របស់ប្រទេសអ៊ីរ៉ង់ ដែលស្ថិតនៅក្នុងឈូងសមុទ្រពែក្ស។ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស The Telegraph។

Advertisement

ប្រភពអះអាងថា កោះនេះមានឈ្មោះថា កោះ Lavan ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់មួយ នៅឈូងសមុទ្ររបស់អ៊ីរ៉ង់ ហើយ មានរោងចក្រចម្រាញ់, កន្លែងស្តុកទុក និងហេដ្ឋារចនាសម្ព័ន្ធផ្ទុកកប៉ាល់ ដែលតភ្ជាប់ទៅតំបន់ប្រេងសំខាន់ៗមួយចំនួន។ កោះ Lavan ក៏មានផ្ទុកទុនបំរុងឧស្ម័នធម្មជាតិដ៏ធំមួយផងដែរ។

សារព័ត៌មាន The Telegraph បានចុះផ្សាយ កាលពីថ្ងៃសៅរ៍ថា មន្ត្រីមួយចំនួន នៅក្នុងរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើឲ្យ អេមីរ៉ាត់ អារ៉ាប់រួម គួរតែយកកោះនេះ។ ប្រភពបានដកស្រង់សម្តី របស់អតីតមន្ត្រីសន្តិសុខជាន់ខ្ពស់ របស់លោក Trump ដែលបាននិយាយថា «ទៅយកកោះនេះទៅ! វានឹងក្លាយជា របស់អេមីរ៉ាត់ អារ៉ាប់រួម ជំនួសឱ្យសហរដ្ឋអាមេរិក»។

បើតាម RT, អេមីរ៉ាត អារ៉ាប់រួម បានលេចចេញជារដ្ឋមួយ ក្នុងតំបន់ ដែលបានផ្លាស់ទី ទៅជិតស្និតនឹងទីក្រុងវ៉ាស៊ីនតោន និង អ៊ីស្រាអែល បំផុត ក្នុងអំឡុងពេលសង្រ្គាម។

ទីក្រុងតេហេរ៉ង់ បានចោទប្រកាន់ទីក្រុង Abu Dhabi ពីបទបម្រើជា “មូលដ្ឋានបង្កអរិភាព” សម្រាប់ប្រតិបត្តិការរបស់អាមេរិក និងអ៊ីស្រាអែល ខណៈដែលអ៊ីរ៉ង់ក៏បានសងសឹកទៅលើគោលដៅនានា នៅក្នុងប្រទេសនេះ។

កងកម្លាំង អេមីរ៉ាត អារ៉ាប់រួម ត្រូវបានគេរាយការណ៍ថា បានធ្វើការវាយប្រហារដោយសម្ងាត់ លើគោលដៅនានា នៅប្រទេសអ៊ីរ៉ង់ រួមទាំងការវាយប្រហារ លើកោះ Lavan មួយនេះផងដែរ កាលពីខែមេសា៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា