មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃអាទិត្យថា អាវុធនុយក្លេអ៊ែរគឺជាស្នូលនៃសន្តិសុខជាតិរបស់រុស្ស៊ី។ នេះបើតាមសារព័ត៌មានរុស្ស៊ី Vesti។

មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ កាលពីថ្ងៃអាទិត្យថា អាវុធនុយក្លេអ៊ែរគឺជាស្នូលនៃសន្តិសុខជាតិរបស់រុស្ស៊ី។ នេះបើតាមសារព័ត៌មានរុស្ស៊ី Vesti។
លោក Dmitry Peskov បាននិយាយប្រាប់ សារព័ត៌មាន Vesti ទៀតថា «ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី ការពារប្រទេសពីការគំរាមកំហែង ដល់អត្ថិភាពរបស់ខ្លួន…នេះជាអ្វីដែលផ្តល់ឱកាសឱ្យយើងជឿជាក់ លើរឿងនេះ ហើយនេះគឺជាមូលដ្ឋាន នៃការដែលគេចង់ ទប់ស្កាត់នុយក្លេអ៊ែរ» ។
បើតាម Anadolu, ការអត្ថាធិប្បាយនេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីបានអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរ ដោយគ្មានដៃគូប្រៀប នៅក្នុងពិភពលោក ខណៈដែលទីក្រុងម៉ូស្គូ បន្តធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែរប្រយុទ្ធ របស់ខ្លួន។
លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីបានពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធសព្វាវុធទំនើប បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាប្រឆាំងមីស៊ីលបាលីស្ទិក ក្នុងឆ្នាំ២០០២៕
ប្រភពពី ប្រែសម្រួល ៖ សារ៉ាត
