តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ការយល់ព្រមសន្ទនា ជាមួយអាមេរិក មិនមែនមានន័យថា ជាការចុះចាញ់នោះទេ ហើយអ៊ីរ៉ង់នឹងបន្តការពារសិទ្ធិស្របច្បាប់របស់ខ្លួន។

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ការយល់ព្រមសន្ទនា ជាមួយអាមេរិក មិនមែនមានន័យថា ជាការចុះចាញ់នោះទេ ហើយអ៊ីរ៉ង់នឹងបន្តការពារសិទ្ធិស្របច្បាប់របស់ខ្លួន។
តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃចន្ទ, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយរៀបរាប់ថា «ការសន្ទនា មិនមានន័យថាចុះចាញ់ទេ.. សាធារណរដ្ឋអ៊ីស្លាមចូលក្នុងការសន្ទនា ដោយសេចក្តីថ្លៃថ្នូរ សិទ្ធិអំណាច និង រក្សាសិទ្ធិរបស់ប្រទេស… ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ វានឹងត្រូវតែដកថយពីសិទ្ធិស្របច្បាប់របស់ប្រជាជន និងប្រទេស»។
បើតាមសារព័ត៌មាន Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ នៅថ្ងៃទី ៧ ខែមេសា, ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ ជាមួយអ៊ីរ៉ង់។
កាលពីថ្ងៃទី១១ ខែមេសា, អ៊ីរ៉ង់ និងអាមេរិកបានបើកកិច្ចចរចា ជាច្រើនលើក ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ប៉ុន្តែ ភាគីទាំងពីរ ក្រោយមក បានរាយការណ៍ថា ពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយរយៈពេលវែងចំពោះជម្លោះនេះ ដោយសារតែភាពផ្ទុយគ្នាមួយចំនួន។
នៅថ្ងៃទី២១ ខែមេសា លោក Trump បានប្រកាសពីចេតនារបស់លោក ក្នុងការបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់៕
ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

