បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីឥណ្ឌូណេស៊ី បំពាក់យន្តហោះចម្បាំង និងឧបករណ៍យោធាទំនើបៗដល់កងទ័ពអាកាស

ប្រធានាធិបតីឥណ្ឌូណេស៊ី បំពាក់យន្តហោះចម្បាំង និងឧបករណ៍យោធាទំនើបៗដល់កងទ័ពអាកាស

ហ្សាកាតា ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto កាលពីថ្ងៃ ចន្ទ បានប្រគល់ជាផ្លូវការនូវយន្តហោះចម្បាំង Rafale ចំនួន ៣ គ្រឿងទៀត ដែលផលិតដោយប្រទេសបារាំង និងឧបករណ៍យោធាដទៃទៀត ឱ្យទៅកងទ័ពជើងអាកាស ។

Advertisement

បើតាម Straits Times, ការទទួលបានយន្តហោះចម្បាំងទាំងនេះ កើតឡើងបន្ទាប់ពីឥណ្ឌូណេស៊ីទើបទទួលបានយន្តហោះចម្បាំង Rafale ចំនួន ៣ គ្រឿងដំបូង កាលពីខែមករាដើមឆ្នាំ ។

បក្សីស្លាបដែកពិឃាតទាំង ៦ គ្រឿងនេះ ជាផ្នែកមួយនៃការបញ្ជាទិញយន្តហោះចម្បាំង Rafale សរុបចំនួន ៤២ គ្រឿង ពីក្រុមហ៊ុនបារាំង Dassault Aviation ក្នុងកិច្ចព្រមព្រៀងតម្លៃ ៨,១ ពាន់លានដុល្លារ ដែលចុះហត្ថលេខាកាលពីឆ្នាំ ២០២២ ។

ក្រៅពីយន្តហោះចម្បាំង, លោកប្រធានាធិបតី Prabowo ក៏បានប្រគល់យន្តហោះ Dassault Falcon 8X ចំនួន ៤ គ្រឿង និងយន្តហោះ Airbus A400M Atlas មួយគ្រឿង ព្រមទាំងឧបករណ៍យោធាផ្សេងទៀត ឱ្យទៅកងទ័ពអាកាសផងដែរ ។

លោកប្រធានាធិបតី Prabowo បានប្រាប់អ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុង ហ្សាកាតា ថា យើងត្រូវតែបន្តកែលម្អសមត្ថភាពការពារជាតិរបស់យើង ដើម្បីបម្រើផលប្រយោជន៍ជាតិ ។ យើងគ្មានផលប្រយោជន៍អ្វីក្រៅពីការការពារទឹកដីរបស់យើងទេ ។

មេដឹកនាំប្រទេសធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ បានសង្កត់ធ្ងន់ថា ឥណ្ឌូណេស៊ីសង្កេតឃើញថា ភូមិសាស្ត្រនយោបាយសកលលោកពោរពេញដោយភាពមិនប្រាកដប្រជា ហើយឥណ្ឌូណេស៊ីក៏ទទួលស្គាល់ដែរថា ការការពារជាតិ គឺជាតម្រូវការជាមុនសម្រាប់ស្ថិរភាព ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា