បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មុនហោះទៅប៉េកាំង លោក ពូទីន ថ្លែងសាទរទំនាក់ទំនង រុស្ស៊ី-ចិន កើនដល់កម្រិតមិនធ្លាប់មានពីមុនមក

មុនហោះទៅប៉េកាំង លោក ពូទីន ថ្លែងសាទរទំនាក់ទំនង រុស្ស៊ី-ចិន កើនដល់កម្រិតមិនធ្លាប់មានពីមុនមក

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងសាទរចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងចិន ដែលឈានដល់កម្រិតមួយមិនធ្លាប់មានពីមុនមក ។

Advertisement

ការអះអាងនេះ ធ្វើឡើងមុនពេលលោកហោះទៅទស្សនកិច្ចពីរថ្ងៃនៅទីក្រុងប៉េកាំង សម្រាប់ជំនួបកំពូលជាមួយប្រមុខរដ្ឋចិន និងជាមិត្តល្អយូរអង្វែងរបស់លោក គឺលោក Xi Jinping ។

លោក Putin បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃ ចន្ទ ថា លោកពិតជារីករាយណាស់ ដែលបានទៅទស្សនកិច្ចនៅទីក្រុងប៉េកាំងម្តងទៀត តបតាមការអញ្ជើញរបស់មិត្តល្អយូរអង្វែងរបស់ខ្ញុំ គឺប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ។

លោកប្រធានាធិបតី Putin បានគូសបញ្ជាក់ថា ទំនាក់ទំនងជាយុទ្ធសាស្ត្រជិតស្និទ្ធរវាងរុស្ស៊ី-ចិន នឹងដើរតួនាទីសំខាន់ ក្នុងការរក្សាស្ថិរភាពនៅទូទាំងពិភពលោក ក៏ដូចជាស្វែងរកសន្តិភាព និងវិបុលភាពជាសកល ។

មេដឹកនាំមានវ័យ៧៣ឆ្នាំរូបនេះ បន្ថែមថា នៅក្នុងស្មារតីនេះ រុស្ស៊ី និងចិន នឹងធ្វើសកម្មភាពតាមរបៀបសម្របសម្រួលរួមគ្នា ដើម្បីការពារច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ឲ្យមានភាពពេញលេញ ។

បន្ថែមលើនេះ លោក Putin ជឿជាក់ថា លោកនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងភាពជាដៃគូរវាងរុស្ស៊ី-ចិន និងភាពជាអ្នកជិតខាងល្អ សម្រាប់ការអភិវឌ្ឍប្រកបដោយថាមវន្តរបស់ប្រទេសទាំងពីរ ជាពិសេសសម្រាប់ភាពសុខសាន្តរបស់ប្រជាជនទាំងពីរ នៅក្នុងផលប្រយោជន៍នៃការរក្សាសន្តិសុខ និងស្ថិរភាពសកល ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា