បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្តូរចិត្តមិនចុចប៊ូងតុងផ្ទុះសង្គ្រាមជុំថ្មី ខណៈ អ៊ីរ៉ង់ ព្រមាន អាមេរិក កុំឲ្យសាងកំហុសម្តងទៀត

លោក ត្រាំ ប្តូរចិត្តមិនចុចប៊ូងតុងផ្ទុះសង្គ្រាមជុំថ្មី ខណៈ អ៊ីរ៉ង់ ព្រមាន អាមេរិក កុំឲ្យសាងកំហុសម្តងទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចប្តូរចិត្តមិនចុចប៊ូតុងផ្ទុះសង្គ្រាមជុំថ្មី ខណៈដែលភាគីអ៊ីរ៉ង់ព្រមានដល់ទីក្រុងវ៉ាស៊ីងតោនកុំបង្កើតកំហុសម្តងទៀតឲ្យសោះ។

Advertisement

អំឡុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទ, លោក ដូណាល់ ត្រាំ និយាយថា លោកសម្រេចផ្អាកការវាយប្រហារយោធាទៅលើប្រទេសអ៊ីរ៉ង់ជាថ្មីដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារនេះ ដើម្បីតបតាមការស្នើសុំ ពីសំណាក់បណ្តាមេដឹកនាំប្រទេសនៅឈូងសមុទ្រ រួមមាន កាតា, អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ដោយលើកហេតុផលថា ការចរចាដ៏មានប្រសិទ្ធភាពកំពុងកើតមានឡើង ។

លោក ត្រាំ បញ្ជាក់ថា ការឯកភាពគ្នានេះ គឺតម្រូវឲ្យ អ៊ីរ៉ង់ មិនមានអាវុធនុយក្លេអ៊ែរ នោះឡើយ ។

អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប តែងតែអះអាងថា អ៊ីរ៉ង់កំពុងស្វែងរកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ។ ប៉ុន្តែទីក្រុងតេហេរ៉ង់បាននិយាយម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ ។

យ៉ាងណាមិញ លោក ត្រាំ ព្រមានថា អាមេរិកនឹងត្រៀមខ្លួនជាស្រេច ក្នុងការបន្តវាយលុកទ្រង់ទ្រាយធំពេញលេញលើអ៊ីរ៉ង់ឡើងវិញ ដោយគ្រាន់តែចាយពេលតិចតួចបំផុតក្នុងការជូនដំណឹងប៉ុណ្ណោះ ប្រសិនបើមិនមានកិច្ចព្រមព្រៀង ដែលអាចទទួលយកបាន។

បើតាម BBC, ការអះអាង ជុំវិញរឿងប្តូរចិត្ត មិនចុចប៊ូងតុងផ្ទុះសង្គ្រាមជុំថ្មី របស់លោក ត្រាំ បានកើតមានឡើង ស្របពេលដែលមេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ បានព្រមានទៅកាន់សហរដ្ឋអាមេរិក កុំឱ្យបង្កើតកំហុសយុទ្ធសាស្ត្រ និង ការគណនាខុសម្តងទៀត ឲ្យសោះ។

អ៊ីរ៉ង់ត្រូវបានគេដឹងថា នៅមានស្តុកយន្តហោះគ្មានមនុស្សបើក និង កាំជ្រួចមួយចំនួនធំ ដែលអាចបន្តការវាយប្រហារពេញលេញ លើរដ្ឋជិតខាង, អាកាសយានដ្ឋានរបស់ពួកគេ, កន្លែងផលិតគីមីឥន្ធនៈ និង សូម្បីតែរោងចក្រចម្រោះទឹកស្អាតសំខាន់ៗរបស់បណ្តាប្រទេសឈូងសមុទ្រ ។

យោងតាមសារព័ត៌មានអ៊ីរ៉ង់ Tasnim, ការទាមទាររបស់ទីក្រុងតេហេរ៉ង់ គឺត្រូវតែបញ្ចប់ជាបន្ទាន់នូវសង្គ្រាម រួមទាំង បញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ធ្វើលើក្រុមហេសបូឡា នៅលីបង់, បញ្ឈប់ការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិក ដែលរាំងខ្ទប់កំពង់ផែអ៊ីរ៉ង់ និង ការធានាមិនឲ្យមានការវាយប្រហារបន្ថែមទៀត លើអ៊ីរ៉ង់។

ក្រៅពីនេះ ក៏រួមបញ្ចូល ការទាមទារសំណងពីអាមេរិក សម្រាប់ការខូចខាត ក្នុងសង្រ្គាម និង ការសង្កត់ធ្ងន់លើអធិបតេយ្យភាពអ៊ីរ៉ង់ នៅលើច្រកសមុទ្រ Hormuz ផងដែរ ៕

ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា