វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ អង្គារ បាននិយាយគំរាមធ្ងន់ៗសារជាថ្មីថា អាមេរិកប្រហែលជាត្រូវបង្ខំចិត្តវាយប្រហារអ៊ីរ៉ង់ម្តងទៀត ។

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ អង្គារ បាននិយាយគំរាមធ្ងន់ៗសារជាថ្មីថា អាមេរិកប្រហែលជាត្រូវបង្ខំចិត្តវាយប្រហារអ៊ីរ៉ង់ម្តងទៀត ។
ការព្រមានរបស់លោក ត្រាំ ធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានសម្រេចបញ្ឈប់ការវាយប្រហារយោធាលើអ៊ីរ៉ង់ជាថ្មី ដែលគ្រោងធ្វើឡើងនៅថ្ងៃ អង្គារ តបតាមការស្នើសុំពីសំណាក់បណ្តាមេដឹកនាំប្រទេសនៅឈូងសមុទ្រ ។
បើតាមស៊ីនហួរ, លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា មេដឹកនាំអ៊ីរ៉ង់ កំពុងអង្វរឲ្យធ្វើកិច្ចព្រមព្រៀងមួយ ។
ប៉ុន្តែលោកព្រមានថា ការវាយប្រហារថ្មីរបស់អាមេរិក អាចនឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច ។
លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពេលវេលាកំណត់អាចជាថ្ងៃ សុក្រ ចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ ដោយលោកសង្កត់ធ្ងន់ថា អាមេរិកមិនអាចអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរថ្មីបានទេ ៕
ប្រភព ៖ Xinhua និង BBC ប្រែសម្រួល ៖ ឈឹម ទីណា

