បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា អាមេរិកនៅតែចង់បំផ្ទុះសង្គ្រាម ជាថ្មី

អ៊ីរ៉ង់ ថា អាមេរិកនៅតែចង់បំផ្ទុះសង្គ្រាម ជាថ្មី

តេហេរ៉ង់ ៖ ប្រធានក្រុមចរចាអ៊ីរ៉ង់ លោក Ghalibaf បានអះអាង កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងស្វែងរកការចាប់ផ្តើមសង្គ្រាមជាថ្មី ហើយសង្ឃឹមថា សាធារណរដ្ឋអ៊ីស្លាម នឹងចុះចាញ់។

Advertisement

តាមរយៈសារជាសំឡេង នៅលើគេហទំព័រផ្លូវការ, លោក Mohammad Bagher Ghalibaf បាននិយាយថា «ចលនារបស់សត្រូវ ទាំងលាក់កំបាំង ម្តងហើយ ម្តងទៀត បង្ហាញថា ទោះបីជាមានសម្ពាធសេដ្ឋកិច្ច និងនយោបាយក៏ដោយ ក៏ខ្លួនមិនបានបោះបង់ចោល នូវគោលបំណងយោធារបស់ខ្លួន និងកំពុងស្វែងរកការចាប់ផ្តើមសង្រ្គាមថ្មីមួយ»។

ការកត់សម្គាល់ របស់លោក Ghalibaf បានកើតឡើង នៅពេលដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បង្កើនការគំរាមកំហែង ខណៈពេលដែលការផ្លាស់ប្តូរសំណើ ដើម្បីបញ្ចប់សង្រ្គាមដែលបានផ្ទុះឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ បទឈប់បាញ់បានធ្វើឡើង ចាប់តាំងពីថ្ងៃទី៨ ខែមេសា។

កាលពីថ្ងៃពុធ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានថា សង្រ្គាមនឹងពង្រីកហួសពីតំបន់ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារឡើងវិញ ពោលគឺបន្ទាប់ពីប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងវាយប្រហារម្តងទៀត លុះត្រាតែទីក្រុងតេហេរ៉ង់ យល់ព្រមកិច្ចព្រមព្រៀងសន្តិភាព។

លោក Ghalibaf បាននិយាយទៀតថា សហរដ្ឋអាមេរិកនៅតែសង្ឃឹមថា អ៊ីរ៉ង់នឹងចុះចាញ់ និងឆ្លើយតប ដោយអនុគ្រោះចំពោះការទាមទារហួសហេតុ របស់ទីក្រុងវ៉ាស៊ីនតោន ដោយរក្សាការដាក់សម្ពាធសេដ្ឋកិច្ច និង ការបិទផ្លូវនាវាចរណ៍ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា។

លោកបានបន្តថា «យើងត្រូវតែពង្រឹង ការត្រៀមលក្ខណៈរបស់យើង សម្រាប់ការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព និងដោយបង្ខំ ចំពោះការវាយប្រហារដែលអាចកើតមាន» ដោយបន្ថែមថា «អ៊ីរ៉ង់នឹងមិនចុះចាញ់ ចំពោះការបំភិតបំភ័យ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណា ក៏ដោយ»។

យ៉ាងណា លោក Ghalibaf បានទទួលស្គាល់ ពីសម្ពាធសេដ្ឋកិច្ច លើជនជាតិអ៊ីរ៉ង់ ខណៈដែលលោកកំពុងអំពាវនាវឱ្យមាន “ឯកភាពជាតិ”៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា