វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានជំរុញឱ្យប្រទេសជាសមាជិកណាតូ និងសហភាពអឺរ៉ុប ត្រៀមខ្លួនសម្រាប់សេណារីយ៉ូដែលអាចកើតមានទាំងអស់ ខណៈការអំពាវនាវនេះកើតឡើងចំពេលរុស្ស៊ីកំពុងបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំ រួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរ ។

ការជំរុញរបស់មេដឹកនាំប៉ូឡូញរូបនេះ ធ្វើឡើងក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីហុងគ្រី លោក Peter Magyar នៅទីក្រុងវ៉ាសូវី កាលពីថ្ងៃ ពុធ ដោយផ្តោតសំខាន់លើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអូសបន្លាយជាង ៤ ឆ្នាំកន្លងមកនេះ ។
លោក Tusk បានសង្កត់ធ្ងន់ថា ការគំរាមកំហែងសន្តិសុខកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនចំពោះអឺរ៉ុបខាងកើត នឹងជំរុញឱ្យប៉ូឡូញពង្រឹងសមត្ថភាពយោធា និងកិច្ចសហប្រតិបត្តិការក្នុងតំបនបន្ថែមទៀត ជាពិសេសជាមួយប្រទេសបាល់ទិក និងស្កែនឌីណាវី ។
ចំណែកឯលោកនាយករដ្ឋមន្រ្តី Magyar វិញ បានសម្តែងការគាំទ្រចំពោះការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើបាន ហើយថា ការដោះស្រាយបញ្ហានានា មុនពេលឈានដល់ការបើកការចរចាផ្លូវការ នឹងក្លាយជាបញ្ជូនសញ្ញាដ៏រឹងមាំមួយពីអ៊ុយក្រែនទៅកាន់រុស្ស៊ី ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា