បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
WHO ព្រួយបារម្ភយ៉ាងខ្លាំងអំពីជំងឺ Ebola នៅកុងហ្គោ

WHO ព្រួយបារម្ភយ៉ាងខ្លាំងអំពីជំងឺ Ebola នៅកុងហ្គោ

បរទេស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានបញ្ចេញនូវ ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ អំពីការរីករាលដាលបន្ថែមទៀតនៃជំងឺ Ebola នៅក្នុងប្រទេសកុងហ្គោ។

Advertisement

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយ ក្នុងសន្និសីទសារព័ត៌មានស្តីពីជំងឺ Ebola ដែលធ្វើឡើង នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធថា «មានកត្តាជាច្រើន ជំរុញការព្រួយបារម្ភធ្ងន់ធ្ងរ អំពីសក្តានុពលនៃការរីករាលដាល និងការស្លាប់បន្ថែមទៀត» ។

អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកបន្ថែមថា ការស៊ើបអង្កេតកំពុងដំណើរការ ទៅកាន់ប្រភពដើមនៃការផ្ទុះឡើង ដែលត្រូវបានប្រកាស នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ប៉ុន្តែ អ្វីដែលពួកគេសង្ស័យ ប្រហែលជា បានចាប់ផ្តើម ជាច្រើនខែមុន។

បើតាមសារព័ត៌មាន CNN ដែលដកស្រង់ប្រភពពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្រ្វិក បានឱ្យដឹងថា អ្នកកើតមេរោគនេះ បណ្តាលឱ្យក្តៅខ្លួន, ឈឺរាងកាយ, ក្អួត និង រាគ ហើយ ឆ្លងរាលដាល តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយវត្ថុរាវ ក្នុងរាងកាយរបស់មនុស្ស ដែលមានមេរោគ , សម្ភារៈដែលមានមេរោគ ឬ អ្នកដែលបានស្លាប់ ដោយសារជំងឺនេះ។

កាលពីថ្ងៃទី១៧ ខែឧសភា, អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នសុខភាពសាធារណៈ នៃ ការព្រួយបារម្ភជាអន្តរជាតិ លើជំងឺ Ebola នៅអាហ្វ្រិក ស្របពេលដែលមានការរីករាលដាល នៃមេរោគប្រភេទនេះ នៅក្នុងប្រទេសកុងហ្គោ និង អ៊ូហ្គង់ដា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា