បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ សំងំកសាងមូលដ្ឋានឧស្សាហកម្មយោធាឡើងវិញលឿនជាងការរំពឹងទុក

អ៊ីរ៉ង់ សំងំកសាងមូលដ្ឋានឧស្សាហកម្មយោធាឡើងវិញលឿនជាងការរំពឹងទុក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ កំពុងសំងំកសាងមូលដ្ឋានឧស្សាហកម្មយោធារបស់ខ្លួនឡើងវិញ លឿនជាងការរំពឹងទុករបស់សហរដ្ឋអាមេរិក ហើយបានចាប់ផ្តើមផលិតយន្តហោះគ្មានមនុស្សបើកឡើងវិញរួចហើយ ។

Advertisement

យោងតាមប្រភពស៊ើបការណ៍សម្ងាត់អាមេរិក, ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមស្តារសមត្ថភាពផលិតកម្មមួយចំនួនរបស់ខ្លួនឡើងវិញ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ៦ សប្តាហ៍ ដែលបានចាប់ផ្តើមនៅដើមខែមេសា ។

បើតាមប្រភពស៊ើបការណ៍សម្ងាត់អាមេរិក, អ៊ីរ៉ង់កំពុងស្តារប្រព័ន្ធមីស៊ីល ជើងទម្របាញ់គ្រាប់រ៉ុក្តែត និងបរិមាណផលិតកម្មអាវុធសំខាន់ៗដែលខូចខាត ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលឿនជាងការរំពឹងទុក ។

ផ្អែកតាមសេចក្តីរាយការណ៍របស់ CNN, អ៊ីរ៉ង់អាចស្តារសមត្ថភាពវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ខ្លួនឡើងវិញយ៉ាងពេញលេញ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ ។

បើតាម Anadolu, ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតគ្នាបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រ បូករួមនឹងការបិទច្រកសមុទ្រ Hormuz ៕

ប្រភព ៖ CNN និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា