សហរដ្ឋអាមេរិក បានអូសមីស៊ីលចេញពីឃ្លាំងស្តុក ប្រើប្រាស់ដើម្បីការពារអ៊ីស្រាអែល ច្រើនជាងកងកម្លាំងអ៊ីស្រាអែលខ្លួនឯងបានប្រើទៅទៀត ក្នុងអំឡុងពេលប្រតិបត្តិការយោធា “Epic Fury” ប្រឆាំងនឹងអ៊ីរ៉ង់ ។ ង

សហរដ្ឋអាមេរិក បានអូសមីស៊ីលចេញពីឃ្លាំងស្តុក ប្រើប្រាស់ដើម្បីការពារអ៊ីស្រាអែល ច្រើនជាងកងកម្លាំងអ៊ីស្រាអែលខ្លួនឯងបានប្រើទៅទៀត ក្នុងអំឡុងពេលប្រតិបត្តិការយោធា “Epic Fury” ប្រឆាំងនឹងអ៊ីរ៉ង់ ។ ង
យោងតាមរបាយការណ៍វាយតម្លៃរបស់ក្រសួងការពារជាតិអាមេរិក, កាសែត Washington Post បានចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា សហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់មីស៊ីលនៃប្រព័ន្ធការពារដែនអាកាស THAAD ច្រើនជាង ២០០ គ្រាប់ ដើម្បីការពារអ៊ីស្រាអែល ឬស្មើជិតពាក់កណ្ដាលនៃស្ដុកសរុបរបស់មន្ទីរបញ្ចកោណ ។
បើតាម Times of Israel, សហរដ្ឋអាមេរិកក៏បានបាញ់គ្រាប់មីស៊ីល SM-3 និង SM-6 ជាង ១០០ គ្រាប់ផងដែរ ចេញពីនាវាចម្បាំងក្នុងតំបន់សមុទ្រមេឌីទែររ៉ាណេភាគខាងកើត ។ រី
ឯអ៊ីស្រាអែលវិញ បានប្រើប្រាស់មីស៊ីលនៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow តិចជាង ១០០ គ្រាប់ និងគ្រាប់មីស៊ីល នៃប្រព័ន្ធខែលប្រឆាំងមីស៊ីល David’s Sling ប្រហែល ៩០ គ្រាប់ប៉ុណ្ណោះ ។
គ្រាប់មីស៊ីលមួយចំនួនដែលអ៊ីស្រាអែលបានប្រើ គឺបាញ់ទម្លាក់ត្រឹមគ្រាប់រ៉ុក្កែតកម្រិតទាប ដែលវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន និងក្រុមហេសបូឡា នៅលីបង់តែប៉ុណ្ណោះ ។
សរុបមក សហរដ្ឋអាមេរិកបានប្រើប្រាស់គ្រាប់មីស៊ីល ច្រើនជាងអ៊ីស្រាអែលប្រើ ចំនួន ១២០ គ្រាប់ និងបានប្រើមីស៊ីលស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ច្រើនជាងអ៊ីស្រាអែលរហូតដល់ទៅ ២ ដង នេះបើតាមសម្តីរបស់មន្ត្រីរដ្ឋបាលអាមេរិក ។ ប្
ប្រសិនបើសង្គ្រាមអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ផ្ទុះឡើងសាជាថ្មី បន្ទាប់ពីបទឈប់បាញ់ នោះទីក្រុងវ៉ាស៊ីនតោននឹងត្រូវរែកពុនបន្ទុកកាន់តែធ្ងន់ ដោយសារអ៊ីស្រាអែលបានសម្រេចចិត្តដកប្រព័ន្ធការពារមីស៊ីលមួយចំនួនយកទៅជួសជុលថែទាំ ។
យោងតាមការប៉ាន់ប្រមាណរបស់មន្ទីរបញ្ចកោណ, មកទល់ពេលនេះ អាមេរិកបានចំណាយយ៉ាងហោចណាស់ ៣០ ពាន់លានដុល្លារហើយ ក្នុងសង្គ្រាមអ៊ីរ៉ង់ ហើយរំពឹងថា ការខាតបង់សរុប នឹងហក់ឡើងដល់ទៅ ១ ពាន់ពាន់លានដុល្លារ នេះបើតាម RT ៕
ប្រភព ៖ Times of Israel និង RT ប្រែសម្រួល ៖ ឈឹម ទីណា

