តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានប្រកាសក្តែងៗកាលពីថ្ងៃ អាទិត្យ ថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាដល់សហគមន៍អន្តរជាតិទាំងមូលថា ទីក្រុងតេហេរ៉ង់មិនមានគោលបំណងផលិតអាវុធនុយក្លេអ៊ែរ ឬបង្កអស្ថិរភាពនៅក្នុងតំបន់នោះទេ ។

មេដឹកនាំអ៊ីរ៉ង់រូបនេះ បាននិយាយនៅក្នុងសុន្ទរកថាផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា រឿងនេះ យើងធ្លាប់បានប្រកាសរួចហើយ មុនពេលមរណភាពរបស់លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំចុងក្រោយរបស់អ៊ីរ៉ង់ ។
ហើយពេលនេះ យើងសូមបញ្ជាក់ម្តងទៀតទៅកាន់ពិភពលោកថា យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធានាដល់សហគមន៍អន្តរជាតិថា យើងមិនស្វែងរកអាវុធនុយក្លេអ៊ែរ ឬបង្កអស្ថិរភាពក្នុងតំបន់នោះទេ ។
ផ្ទុយទៅវិញ វាគឺជាអ៊ីស្រាអែលទេ ដែលកំពុងជំរុញអស្ថិរភាពនៅក្នុងតំបន់ ដោយលោកបានចោទប្រកាន់ប្រទេសនេះចំៗថា កំពុងបន្តចក្ខុវិស័យកសាង “អ៊ីស្រាអែលដ៏អស្ចារ្យ” ។
សុន្ទរកថារបស់លោក Pezeshkian កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន បាននិយាយថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ភាគច្រើនកំពុងមានវឌ្ឍនភាព ហើយកំពុងរង់ចាំការបញ្ចប់ទាំងងស្រុង ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា