បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បញ្ជូនអវកាសយានិក ៣ រូបឡើងទីអវកាស ជាផ្នែកមួយនៃមហិច្ឆតាបញ្ជូនមនុស្សទៅភពព្រះចន្ទនៅឆ្នាំ ២០៣០

ចិន បញ្ជូនអវកាសយានិក ៣ រូបឡើងទីអវកាស ជាផ្នែកមួយនៃមហិច្ឆតាបញ្ជូនមនុស្សទៅភពព្រះចន្ទនៅឆ្នាំ ២០៣០

ប៉េកាំង ៖ ប្រទេសចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះយានអវកាស Shenzhou-23 ផ្ទុកអវកាសយានិកចំនួន ៣ រូប ទៅកាន់ស្ថានីយ៍អវកាស Tiangong កាលពីថ្ងៃ អាទិត្យ ។

Advertisement

នេះជាផ្នែកមួយនៃជំហានយុទ្ធសាស្ត្ររបស់មហាយក្សចិន ឆ្ពោះទៅរកមហិច្ឆតាបញ្ជូនមនុស្សទៅជាន់ដីភពព្រះចន្ទឱ្យបាននៅឆ្នាំ ២០៣០ ។

បើតាម AFP, យាន Shenzhou-23 ត្រូវបានបញ្ជូនឡើងទីអវកាស តាមរយៈរ៉ុក្កែត Long March 2-F ដែលត្រូវបានបាញ់បង្ហោះនៅម៉ោង ១១និង៨នាទីយប់ថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) នៅឯមជ្ឈមណ្ឌល Jiuquan នៃវាលខ្សាច់ Gobi ភាគពាយ័ព្យប្រទេសចិន ។

យានអវកាសបានបំបែកចេញពីរ៉ុក្កែត នៅប្រហែល ១០ នាទីក្រោយមក ហើយបានចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ខណៈដែលក្រុមអវកាសយានិកស្ថិតក្នុងស្ថានភាពល្អ នេះបើតាមការអះអាងពីទីភ្នាក់ងារអវកាស (CMSA) របស់ចិន ។

អវកាសយានិកទាំង ៣ រូបនោះ រួមមានអវកាសយានិកមកពីហុងកុង លោកស្រី Li Jiaying អាយុ ៤៣ឆ្នាំ ធ្លាប់បម្រើការឱ្យប៉ូលីសហុងកុង ហើយ ២ រូបទៀត គឺលោក Zhu Yangzhu អាយុ ៣៩ឆ្នាំ ជាវិស្វករអវកាស និងលោក Zhang Zhiyuan អាយុ ៣៩ឆ្នាំ ជាអតីតអ្នកបើកយន្តហោះឱ្យកងទ័ពអាកាស ។

គួរកត់សម្គាល់ ការបញ្ជូនមនុស្សទៅកាន់ស្ថានីយ៍អវកាសជាបន្តបន្ទាប់នេះ គឺជាការត្រៀមលក្ខណៈ និងពង្រឹងសមត្ថភាពបច្ចេកវិទ្យាសំខាន់ៗ ដើម្បីឈានទៅសម្រេចគោលដៅធំរបស់ចិន គឺការបញ្ជូនអវកាសយានិកឱ្យទៅជាន់ដីភពព្រះចន្ទឱ្យបានមុនឆ្នាំ ២០៣០ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា