បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ដឹកអង្ករទាំងកប៉ាល់យកទៅឲ្យ គុយបា ក្នុងពេល អាមេរិក បិទខ្ទប់សេដ្ឋកិច្ច

ចិន ដឹកអង្ករទាំងកប៉ាល់យកទៅឲ្យ គុយបា ក្នុងពេល អាមេរិក បិទខ្ទប់សេដ្ឋកិច្ច

ហាវ៉ាណា ៖ ប្រទេសគុយបាកាលពីថ្ងៃអាទិត្យបានប្រកាសពីការទទួលបានជំនួយអង្ករទាំងកប៉ាល់ពីប្រទេសចិនជាលើកដំបូង ក្នុងពេលដែលអាមរិកបិទខ្ទប់សេដ្ឋកិច្ចលើប្រទសកោះមួយនេះ។

Advertisement

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បញ្ជាក់ថា ជើងទី ១ ដែលកប៉ាល់ដឹកអង្កររបស់ចិន បានទៅដល់កំពង់ផែនៃទីក្រុង Havana គឺមានចំនួន ១ ម៉ឺន ៥ ពាន់តោន ។

បើតាម Al Jazeera , ចិនសន្យាបរិច្ចាគអង្ករសរុប ចំនួន ៦ ម៉ឺនតោន ពោលគឺចំពេលដែលរដ្ឋនៅតំបន់ Caribbean មួយនេះ ប្រឈមនឹងវិបត្តិមនុស្សធម៌ ។

ក្រៅពីនេះ ទីក្រុងប៉េកាំង ក៏បានបរិច្ចាគបន្ទះស្រូបពន្លឺព្រះអាទិត្យ ដល់គុយបា ដើម្បីជួយធ្វើបច្ចុប្បន្នភាពបណ្តាញថាមពលចាស់របស់ខ្លួន និងផ្លាស់ប្តូរ ប្រទេសនេះ ឱ្យចាកឆ្ងាយពីឥន្ធនៈហ្វូស៊ីល។

បើតាមទីភ្នាក់ងារថាមពលអន្តរជាតិ, បច្ចុប្បន្ន គុយបា ពឹងផ្អែកលើការនាំចូលជិត ៦០ ភាគរយនៃការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ។
 
ប៉ុន្តែ ចាប់តាំងពីដើមឆ្នាំមក, រដ្ឋបាលរបស់ លោក Trump បានបិទការនាំចេញប្រេង ទ្រង់ទ្រាយធំទៅកាន់ប្រទេសគុយបា បន្ទាប់ពីអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមឆ្នាំ ។

លោក Trump បានលើកឡើង បន្ទាប់ពីប្រតិបត្តិការនោះថា នឹងមិនមានការផ្ទេរប្រេង ឬ មូលនិធិ ពីវេណេស៊ុយអេឡា ទៅ គុយបា ទៀត ទេ។
 
ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០, ប្រទេសគុយបា បានស្ថិតនៅក្រោមការហ៊ុមព័ទ្ធពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ ។

ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ រដ្ឋាភិបាលគុយបាចំពោះការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ។

បញ្ហានេះនាំឲ្យគុយបាងាកមកបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនដែលជាគូប្រជែងសេដ្ឋកិច្ច និងនយោបាយដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិក ៕

ប្រភព៖ Al Jazeera ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា