មូស្គូ ៖ ប្រទេសរុស្ស៊ីជំរុញជនបរទេស និងអ្នកការទូតអន្តរជាតិទាំងអស់ ចាកចេញពីរដ្ឋធានីកៀវ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយថែមទាំងព្រមានពលរដ្ឋស្នាក់នៅឱ្យឆ្ងាយពីអគាររដ្ឋបាល និងយោធារបស់អ៊ុយក្រែន ។

មូស្គូ ៖ ប្រទេសរុស្ស៊ីជំរុញជនបរទេស និងអ្នកការទូតអន្តរជាតិទាំងអស់ ចាកចេញពីរដ្ឋធានីកៀវ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយថែមទាំងព្រមានពលរដ្ឋស្នាក់នៅឱ្យឆ្ងាយពីអគាររដ្ឋបាល និងយោធារបស់អ៊ុយក្រែន ។
ការព្រមាននេះ ធ្វើឡើងខណៈដែលរុស្ស៊ីគំរាមបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី ប្រឆាំងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មយោធារបស់អ៊ុយក្រែន ប៉ុន្មានថ្ងៃបន្ទាប់ពីបានធ្វើការវាយលុកធំបំផុតមួយលើរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីឆ្នាំ ២០២២មក ។
បើតាម Aljazeera, រុស្ស៊ីបាននិយាយថា វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើអគារសាលា និងកន្លែងស្នាក់នៅរបស់និស្សិតក្នុងតំបន់ Luhansk ដែលគ្រប់គ្រងដោយរុស្ស៊ី បណ្តាលឱ្យមនុស្សចំនួន ២១ នាក់ស្លាប់ ។
ការព្រមាននេះទៀតសោត កើតឡើងក្រោយរដ្ឋធានីកៀវទើបតែរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតមួយ ដោយមានការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំលេង និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។
យ៉ាងណា ស្ថានទូតលោកខាងលិចភាគច្រើនបានបដិសេធមិនចាកចេញ ហើយថែមទាំងបានអះអាងថា ពួកគេស៊ាំនឹងការគំរាមកំហែងរបស់លោកប្រធានាធិបតី ពូទីន ហើយ ហើយពួកគេគ្មានគម្រោងភៀសខ្លួន តាមការព្រមានរបស់រុស្ស៊ីឡើយ ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

