បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ WHO ជំរុញប្រទេសជិតខាងកុងហ្គោ រួមគ្នាទប់ស្កាត់ជំងឺអេបូឡាជាបន្ទាន់ ខណៈមនុស្សស្លាប់កើនដល់ ២២០ នាក់

អង្គការ WHO ជំរុញប្រទេសជិតខាងកុងហ្គោ រួមគ្នាទប់ស្កាត់ជំងឺអេបូឡាជាបន្ទាន់ ខណៈមនុស្សស្លាប់កើនដល់ ២២០ នាក់

ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា បណ្តារដ្ឋជិតខាងប្រទេសកុងហ្គោ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំបង្កឡើងពីជំងឺអេបូឡា ហើយត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីទប់ទល់នឹងវីរុសដ៏កាចសាហាវមួយនេះ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ២២០នាក់ ។

Advertisement

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបញ្ជាក់យ៉ាងច្បាស់ក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការរាតត្បាតនៃជំងឺអេបូឡា កាលពីថ្ងៃ ចន្ទ ថា ស្ថានភាពបច្ចុប្បន្នកំពុងវិវត្តទៅរកការរីករាលដាលហួសពីសមត្ថភាពគ្រប់គ្រង និងការឆ្លើយតប ។

លោកថា មកទល់ពេលនេះ ករណីសង្ស័យត្រូវបានរកឃើញច្រើនជាង ៩០០ ករណី និងតួលេខអ្នកស្លាប់សរុប ទាំងករណីបញ្ជាក់ និងករណីសង្ស័យ បានហក់ឡើងដល់ ២២០ នាក់ហើយ ។

ជំងឺអេបូឡា ដែលត្រូវបានប្រកាសថា ជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភានោះ បច្ចុប្បន្ន ហានិភ័យនៃការរីករាលដាលទូទាំងពិភពលោក នៅតែស្ថិតក្នុង “កម្រិតទាប” នៅឡើយ ។

ជំងឺអេបូឡាដែលផ្ទុះឡើងដំបូងក្នុងខេត្ត Ituri ប្រទេសកុងហ្គោ បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការមួយចំនួន ដែលត្រូវបានប្រើក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានិភ័យខ្ពស់ ។

ប៉ុន្តែមិនមានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់ នៃជំងឺប៉ុណ្ណោះ ។

យ៉ាងណា ដើម្បីការពារខ្លួនពីជំងឺអេបូឡា យើងត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលឱ្យបានញឹកញាប់ ។

ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវ ដូចជាឈាម ទឹកមាត់ និងញើសរបស់អ្នកជំងឺ ឬសាកសពអ្នកស្លាប់ដោយសារអេបូឡាឡើយ ។ ប្រុងប្រយ័ត្នខ្ពស់ ឬចៀសវាងការធ្វើដំណើរទៅកាន់តំបន់ដែលមានការផ្ទុះឡើងនៃជំងឺអេបូឡាជាដើម ៕

ប្រភព ៖ The Straits Times និង Xinhua ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា