បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាតា បដិសេធថា មិនបានចេញលុយឲ្យ អ៊ីរ៉ង់ ១២ ពាន់លានដុល្លារ ដូរយកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

កាតា បដិសេធថា មិនបានចេញលុយឲ្យ អ៊ីរ៉ង់ ១២ ពាន់លានដុល្លារ ដូរយកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

ដូហា ៖ ប្រទេសកាតាកាលពីថ្ងៃចន្ទបានប្រកាសច្រានចោល របាយការណ៍ ដែលអះអាងថា ខ្លួនចេញលុយឲ្យអ៊ីរ៉ង់ ចំនួន ១២ ពាន់លានដុល្លារ ដើម្បីទុកជាថ្នូរឲ្យទីក្រុងតេហេរ៉ង់ យល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងសហរដ្ឋអាមេរិក បញ្ចប់សង្គ្រាមជាស្ថាពរ ។

Advertisement

បើតាម Anadolu, ការបដិសេដនេះ បានធ្វើឡើង ចំពេលដែលអ៊ីរ៉ង់បាននឹងកំពុងស្វែងរកការរំដោះ ទ្រព្យសម្បត្តិដែលជាប់គាំង នៅបរទេស រួមមានទាំង នៅក្នុងប្រទេសកាតា ដែលជាផ្នែកមួយនៃការចរចា សម្របសម្រួលដោយប៉ាគីស្ថាន ជាមួយសហរដ្ឋអាមេរិក។

របាយការណ៍បញ្ជាក់ថា ចំនួនប្រាក់ដុល្លារសរុបនៃមូលនិធិដែលត្រូវបានបង្កក នៅក្នុងប្រទេសកាតា គឺ មានប្រហែល ១២ ពាន់លានដុល្លារនេះតែម្ដង ។

អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari និយាយថា «របាយការណ៍ ដែលអះអាងថា រដ្ឋកាតា បានផ្តល់ប្រាក់ចំនួន ១២ ពាន់លានដុល្លារដល់អ៊ីរ៉ង់ ដើម្បីធានាឲ្យមានកិច្ចព្រមព្រៀង គឺ គ្មានមូលដ្ឋានទាំងស្រុង» ។

លោកថា ភាគីនានាដែលកំពុងផ្សព្វផ្សាយពីរឿងនេះ គឺចង់ធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងព្យាយាមកាត់បន្ថយភាពតានតឹង និង លើកកម្ពស់ស្ថិរភាព ក្នុងតំបន់ឡើងវិញ» ។

លោកបន្ថែមថា «តួនាទីការទូតរបស់កាតា ក្នុងការសម្របសម្រួល ជាមួយដៃគូក្នុងតំបន់ ត្រូវបានបង្កើតឡើងយ៉ាងមានប្រសិទ្ធភាព និង ចងក្រងដឹងលឺ ជាសាធារណៈ ហើយព័ត៌មានបែបនេះ គឺជាការប៉ុនប៉ង ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ របស់ប្រទេសកាតា ដែលជាអ្នកសម្របសម្រួលសន្តិភាពអន្តរជាតិ ដ៏គួរឱ្យទុកចិត្ត» ។

ជាក់ស្ដែង ការបញ្ចេញរបាយការណ៍នេះ គឺចំពេលដែលមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប បានទៅបំពេញទស្សនកិច្ច នៅប្រទេសឈូងសមុទ្រមួយនេះ។

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB , លោក Abdolnaser Hemmati ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់បានធ្វើដំណើរទៅកាន់ប្រទេសកាតា កាលពីថ្ងៃចន្ទ ពោលគឺនៅបន្ទាប់ពីគណៈប្រតិភូ កាតា បានទៅទីក្រុងតេហេរ៉ង់ កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីទ្រព្យសម្បត្តិដែលបង្កក របស់អ៊ីរ៉ង់។

ក្រៅពីនេះ, ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf ដែលជាប្រមុខដឹកនាំការចរចា របស់ទីក្រុងតេហេរ៉ង់ រួមទាំង រដ្ឋមន្ត្រីការបរទេសអ៊ិរ៉ង់ លោក Abbas Araghchi ក៏បានអញ្ជើញទៅដល់ទីក្រុង Doha ប្រទេសកាតា ផងដែរ ដែលផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូត ដឹកនាំដោយប៉ាគីស្ថាន ប៉ុនប៉ងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា