បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មូលហេតុ ២ យ៉ាង ធ្វើឱ្យកងកម្លាំងរក្សាសន្តិភាព UN ធ្លាក់ចុះមិនធ្លាប់មានក្នុងពេល ២៥ឆ្នាំ

មូលហេតុ ២ យ៉ាង ធ្វើឱ្យកងកម្លាំងរក្សាសន្តិភាព UN ធ្លាក់ចុះមិនធ្លាប់មានក្នុងពេល ២៥ឆ្នាំ

ស្តុកខុល ៖ ការសិក្សាថ្មីមួយបានព្រមានថា មូលហេតុធំៗចំនួន ២ យ៉ាង កំពុងបង្កព្យុះភ្លៀងបោកបក់លើចំនួនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៥ឆ្នាំ ។
 
ក្នុងនោះរួមមានភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងវិបត្តិហិរញ្ញប្បទានដែលកំពុងញាំញីប៉ះពាល់ដល់ភាពជោគជ័យ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងកងកម្លាំងរក្សាសន្តិភាពអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
 
យោងតាមរបាយការណ៍ថ្មីពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ (SIPRI), ចំនួនកងទ័ពរក្សាសន្តិភាពអន្តរជាតិ បានធ្លាក់ចុះមកត្រឹម ៧៨,៦៣៣ នាក់ គិតត្រឹមចុងឆ្នាំ ២០២៥ ដែលនេះជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០០ មក ។
 
ការថយចុះក្នុងឆ្នាំ ២០២៥ នេះ ស្មើនឹងចំនួន ១៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ហើយក៏ជាការធ្លាក់ចុះជិតពាក់កណ្តាលដល់ទៅ ៤៩ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦ ។
 
ជុំវិញបញ្ហានេះ លោកស្រី Jaïr van der Lijn នាយកកម្មវិធីប្រតិបត្តិការសន្តិភាពរបស់វិទ្យាស្ថាន SIPRI បានព្រមានថា ប្រសិនបើនិន្នាការនេះនៅតែបន្ត វានឹងធ្វើឱ្យប្រព័ន្ធគ្រប់គ្រងជម្លោះពហុភាគី និងតួនាទីរបស់ UN ចុះខ្សោយយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យមានជម្លោះកាន់តែច្រើន និងបង្កផលប៉ះពាល់ទូលំទូលាយដល់អាយុជីវិតជនស៊ីវិល ។
 
បើតាម Defense News, ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានប្រឈមនឹងការខ្វះខាតថវិការហូតដល់ ២ ពាន់ដុល្លារ ដែលស្មើនឹងជិត ៣៥ ភាគរយ នៃកញ្ចប់ថវិកាសរុប ៥.៦ ពាន់លានដុល្លារ ។

Advertisement

ចំពោះមូលហេតុ គឺដោយសារប្រទេសផ្តល់ជំនួយធំៗ មិនបានបង់ប្រាក់ទាន់ពេល ឬបង់លុយមិនគ្រប់ចំនួន ទើបបង្ខំឱ្យមានការកាត់បន្ថយចំនួនបុគ្គលិកយ៉ាងច្រើន ។
 
នៅក្នុងឆ្នាំ ២០២៥ មានប្រតិបត្តិការរក្សាសន្តិភាពពហុភាគីចំនួន ៥៨ បេសកកម្ម កំពុងសកម្មនៅក្នុងប្រទេស ឬដែនដីចំនួន ៣៤ តួលេខនេះថយចុះ ៣ បេសកកម្មបើធៀបនឹងឆ្នាំ ២០២៤ ។
 
ក្នុងនោះជិត៣ភាគ៤ ដែលស្មើនឹង ៧៣ ភាគរយនៃកងទ័ពទាំងអស់ ត្រូវបានដាក់ពង្រាយក្នុងបេសកកម្មចំនួន ៥ ប៉ុណ្ណោះ ភាគច្រើនស្ថិតនៅតំបន់អនុសាហារ៉ាអាហ្វ្រិក ។
 
ប្រទេសទាំង ១០ ដែលបានរួមចំណែកបញ្ជូនកងទ័ព និងប៉ូលិសច្រើនជាងគេ សុទ្ធសឹងជាប្រទេសមកពីតំបន់ភាគខាងត្បូងនៃពិភពលោក ឬ Global South ដោយមានប្រទេសអ៊ូហ្គង់ដា ជាអ្នកនាំមុខគេ រួមជាមួយនេប៉ាល់ បង់ក្លាដែស និងឥណ្ឌា ៕    
 
ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា