តូក្យូ ៖ ប្រទេសជប៉ុន ទើបអនុម័តកញ្ចប់ថវិកាចំណាយទំហំ ៣,២ ពាន់លានដុល្លារ កាលពីថ្ងៃ អង្គារ ក្នុងគោលបំណងជួយបន្ធូរបន្ថយការហក់ឡើងតម្លៃអគ្គិសនី និងឧស្ម័ន ស្របពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តការរង្គោះរង្គើទីផ្សាថាមពលពិភពលោក ។

តូក្យូ ៖ ប្រទេសជប៉ុន ទើបអនុម័តកញ្ចប់ថវិកាចំណាយទំហំ ៣,២ ពាន់លានដុល្លារ កាលពីថ្ងៃ អង្គារ ក្នុងគោលបំណងជួយបន្ធូរបន្ថយការហក់ឡើងតម្លៃអគ្គិសនី និងឧស្ម័ន ស្របពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ា បន្តការរង្គោះរង្គើទីផ្សាថាមពលពិភពលោក ។
ការអនុម័តសម្រាលបន្ទុកការកើនឡើងថ្លៃទឹកភ្លើង និងឧស្ម័រយៈពេល ៣ខែ ចាប់ពីខែកក្កដានេះតទៅ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានប្រកាសពីផែនការរៀបចំកញ្ចប់ថវិកាបន្ថែមទំហំ ១៩ ពាន់លានដុល្លារ ដើម្បីជួយដោះស្រាយបញ្ហាតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដែលកំពុងតែហក់ឡើងថ្លៃកប់ពពក ។
ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីជប៉ុន លោក Masanao Ozaki បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃ អង្គារ ថា យើងបានអនុម័តលើការចំណាយថវិកាប្រហែល ៣,២ ពាន់លានដុល្លារ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃនេះ ដើម្បីជួយឧបត្ថម្ភធនលើថ្លៃអគ្គិសនី និងឧស្ម័នរបស់ពលរដ្ឋ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ។
លោកថា ថវិកាឧបត្ថម្ភធនទាំងនេះ បានដកចេញពីកញ្ចប់ថវិកាបម្រុងដែលមានស្រាប់នៅក្នុងកញ្ចប់ថវិកាជាតិ សម្រាប់ឆ្នាំសារពើពន្ធនេះ ហើយថា តម្លៃអគ្គិសនី និងឧស្ម័ន ទំនងជាមិនទាន់ឡើងថ្លៃខ្លាំងភ្លាមៗនៅក្នុងខែនេះ ឬខែក្រោយនោះទេ ប៉ុន្តែការឡើងថ្លៃប្រេងឥន្ធនៈនាំចូល នឹងក្លាយជាកត្តាប្រឈមបន្ទាប់ ។
បើតាម Anadolu, ដូចគ្នានឹងបណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ីដែរ ជប៉ុនបានពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈពីតំបន់មជ្ឈិមបូព៌ា ។ ហើយឥឡូវនេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានបោះជំហានយ៉ាងលឿន ក្នុងការទប់ទល់ផលប៉ះពាល់ពីការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ និងរុញច្រានតម្លៃប្រេងឱ្យស្ទុះឡើងដល់កម្រិតមិនធ្លាប់មានពីមុន ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
