បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំអ៊ីរ៉ង់ ៖ អាមេរិកមិនអាចមានមូលដ្ឋានក្នុងតំបន់ ហើយអ៊ីស្រាអែលជិតដល់ទីបញ្ចប់

មេធំអ៊ីរ៉ង់ ៖ អាមេរិកមិនអាចមានមូលដ្ឋានក្នុងតំបន់ ហើយអ៊ីស្រាអែលជិតដល់ទីបញ្ចប់

តេហេរ៉ង់ ៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានអំពាវនាវឱ្យប្រទេសអ៊ីស្លាម ចាប់ដៃសហការ និងធ្វើសកម្មភាពរួមគ្នា ដោយបញ្ជាក់ថា អាមេរិកនឹងមិនអាចបង្កើតមូលដ្ឋានយោធា ក្នុងតំបន់ទេ ខណៈដែលអ៊ីស្រាអែល ជិតដល់ទីបញ្ចប់ហើយ។

Advertisement

បើតាម Anadolu, លោក Ayatollah Mojtaba Khamenei មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បានអះអាងបែបនេះ តាមរយៈសារជាលាយលក្ខណ៍អក្សរ ក្នុងឱកាសបុណ្យ Eid al-Adha និង ធម្មយាត្រា Hajj កាលពីថ្ងៃអង្គារ។

លោកបញ្ជាក់ថា «ខ្ញុំសូមអញ្ជើញប្រទេស និងរដ្ឋាភិបាលឥស្លាម ដោយស្មោះអស់ពីចិត្ត ឱ្យមានមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីយើងអាចធ្វើការរួមគ្នា ជំរុញ Ummah អ៊ីស្លាម និង ដោះស្រាយបញ្ហានៃពិភពអ៊ីស្លាម»។

ដោយសង្កត់ធ្ងន់ថា ប្រទេសឥស្លាម និងប្រជាជនក្នុងតំបន់ចែករំលែកនូវសមត្ថភាព និងផលប្រយោជន៍រួមជាច្រើន, លោក Ayatollah Mojtaba Khamenei បាននិយាយថា «ទាំងនេះនឹងកំណត់រចនាសម្ព័ន្ធថ្មី នាពេលអនាគត នៃតំបន់ និងពិភពលោក»។

បើតាមប្រភពដដែល, សហរដ្ឋអាមេរិកបានបាត់បង់ទីតាំងរបស់ខ្លួននៅក្នុងតំបន់ ដោយបន្ថែមថា «អ្វីដែលប្រាកដនោះគឺថា ពេលវេលានឹងមិនត្រលប់មកវិញ ហើយប្រជាជាតិ និងដែនដីក្នុងតំបន់នឹងលែងជាខែល សម្រាប់មូលដ្ឋានទ័ពអាមេរិក ធ្វើអំពើអាក្រក់ទៀតហើយ»។

ដោយលើកឡើងពីឪពុករបស់ខ្លួន ដែលជាអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ គឺ លោក Ayatollah Ali Khamenei ហើយដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល, លោក Mojtaba បានព្យាករណ៍ថា អ៊ីស្រាអែលនឹងរលាយបាត់ ក្នុងរយៈពេល២៥ឆ្នាំ ដោយបានបន្ថែមថា ប្រទេសមួយនេះកំពុងខិតជិតដល់ដំណាក់កាលចុងក្រោយ នៃអត្ថិភាពរបស់ខ្លួន៕

ប្រភព ៖ Anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា