បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធាន UN ថា ច្បាប់អន្តរជាតិកំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ

ប្រធាន UN ថា ច្បាប់អន្តរជាតិកំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ

អ.ស.ប ៖ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានចេញការព្រមានថា ការគោរពច្បាប់អន្តរជាតិកំពុងត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ប្រកបដោយគ្រោះថ្នាក់។

Advertisement

អំឡុងការថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ, លោក Guterres បានកត់សំគាល់ថា ធម្មនុញ្ញអង្គការសហប្រជាជាតិគឺជាមគ្គុទ្ទេសក៍ ដើម្បីរស់រានមានជីវិតសម្រាប់មនុស្សជាតិ ហើយ នេះគឺជាការប្តេជ្ញាចិត្តដែលរដ្ឋទាំងអស់ មិនថា តូចឬធំ ត្រូវតែធ្វើសកម្មភាព ស្របតាមគោលការណ៍នៃយុត្តិធម៌ និងច្បាប់អន្តរជាតិ ។

យ៉ាងណា លោក Guterres បញ្ជាក់ថា «សព្វថ្ងៃនេះ គោលបំណង និងគោលការណ៍នៃធម្មនុញ្ញ កំពុងស្ថិតក្រោមសម្ពាធយ៉ាងជ្រាលជ្រៅ…យើងកំពុងមើលឃើញពីការបំផ្លាញ ដ៏គ្រោះថ្នាក់ នៃការគោរពច្បាប់អន្តរជាតិ…គោលការណ៍ជាមូលដ្ឋាន កំពុងត្រូវបានចោទសួរ ឬមិនអើពើ… ការរំលោភមិនមានចម្លើយ…និទណ្ឌភាពកំពុងរីករាលដាល»។

បើតាម Anadolu, ប្រធាន UN រូបនេះ បានកត់សម្គាល់ពីជម្លោះកំពុងកើនឡើង និង កាន់តែខ្លាំង នៅជុំវិញពិភពលោក ដោយសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ បច្ចុប្បន្ននេះ កំពុងប្រឈមមុខនឹងចំនួនជម្លោះខ្ពស់បំផុត ចាប់តាំងពីស្ថាប័ននេះ ត្រូវបានបង្កើតឡើងមក។

លោក Guterres បានចង្អុលបង្ហាញថា សិទ្ធិមនុស្សកំពុងរងការវាយប្រហារ បន្ទាប់ពីមានការបង្កើនល្បឿន និង ប្រណាំងប្រជែងសព្វាវុធ ប្រកបដោយអស្ថិរភាព ហើយអះអាងថា ទំនាក់ទំនងរវាងសន្តិភាព និងការអភិវឌ្ឍ កំពុងស្ថិតនៅក្រោមសម្ពាធ កាន់តែខ្លាំងឡើង។

អគ្គលេខាធិការរូបនេះ ក៏បានកត់សម្គាល់ពីភាពចាំបាច់ ក្នុងការពង្រឹងប្រព័ន្ធ ពហុភាគី ឲ្យកាន់តែទូលំទូលាយ ហើយបានអំពាវនាវឲ្យរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិ គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា