ហ្គាហ្សា ៖ អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៩១០នាក់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាន។

ហ្គាហ្សា ៖ អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន៩១០នាក់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមាន។
សេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលហ្គាហ្សា កាលពីថ្ងៃអង្គារ បានផ្តល់ព័ត៌មានទាក់ទងនឹងការរំលោភ បទឈប់បាញ់ ពីសំណាក់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។
សេចក្តីថ្លែងការណ៍បានរាយការណ៍ថា ចំនួននៃការរំលោភដែលបានប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែលនៅហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន បានឈានដល់ ៣ពាន់៥លើក ហើយថា ការរំលោភទាំងនេះរួមមានទាំងការទម្លាក់គ្រាប់បែកដោយផ្ទាល់ ទៅលើការតាំងទីលំនៅរបស់ជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ជនជាតិប៉ាឡេស្ទីន ៩១០នាក់ បានបាត់បង់ជីវិត និង ២៧៤៧នាក់បានរងរបួស ហើយបានកត់សម្គាល់ថា កងទ័ពអ៊ីស្រាអែលបានឃុំខ្លួនពលរដ្ឋ ចំនួន៨២នាក់ នៅតំបន់ហ្គាហ្សា ក្នុងអំឡុងពេលបទឈប់បាញ់នេះ។
បើតាម Anadolu, ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហាររបស់ខ្លួន លើតំបន់ផ្សេងៗ នៅក្នុងតំបន់ហ្គាហ្សា៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត
