វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា លោកមិនទាន់ពេញចិត្ត លើកិច្ចព្រមព្រៀងអ៊ីរ៉ង់ ខណៈយោធាអាមេរិក ធ្វើការវាយប្រហារថ្មី នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់។

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃពុធថា លោកមិនទាន់ពេញចិត្ត លើកិច្ចព្រមព្រៀងអ៊ីរ៉ង់ ខណៈយោធាអាមេរិក ធ្វើការវាយប្រហារថ្មី នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនទាន់ពេញចិត្តនឹងការផ្តល់ជូនរបស់អ៊ីរ៉ង់ ក្នុងការធ្វើកិច្ចព្រមព្រៀងនោះទេ ពោលគឺបន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ព័ត៌មានលម្អិត ជុំវិញអ្វីដែលខ្លួនបានអះអាងថា គឺជាសេចក្តីព្រាងកិច្ចព្រមព្រៀង។
ថ្លែងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅក្នុងសេតវិមាន, លោក ត្រាំ បន្ថែមថា លោកមិនប្រញាប់ប្រញាល់ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រា មនៅមជ្ឈិមបូព៌ានោះទេ បើទោះបីជា លោកបាននិយាយ កាលពីចុងសប្តាហ៍ថា ជិតដល់ហើយ ក៏ដោយ។
លោក ត្រាំ បាននិយាយថា «អ៊ីរ៉ង់មានចេតនាខ្លាំងណាស់ …ពួកគេចង់បានយ៉ាងខ្លាំងដើម្បីធ្វើកិច្ចព្រមព្រៀង… រហូតមកដល់ពេលនេះ មិនបានទៅដល់ទីនោះ នៅឡើយទេ… យើងមិនពេញចិត្តនឹងវាទេ ប៉ុន្តែ យើងនឹងមានកិច្ចព្រមព្រៀង»។
ការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើង ភ្លាមៗ នៅបន្ទាប់ពី អ៊ីរ៉ង់ ប្រកាសថា នឹងបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ខណៈ អាមេរិកបញ្ចប់ការបិទផ្លូវនាវាចរ បើយោងតាមសេចក្តីព្រាងកិច្ចព្រមព្រៀង។
ការអះអាងនេះ ស្របពេលដែល យោធាអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន៤ គ្រឿង ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ហើយបានវាយប្រហារមជ្ឈមណ្ឌលគ្រប់គ្រងមួយ នៅក្នុងទីក្រុងកំពង់ផែ Bandar Abbas នេះបើតាមសារព័ត៌មានអាមេរិក CNN និង The New York Times ដែលបានរាយការណ៍ កាលពីល្ងាចថ្ងៃពុធ តាមរយៈការស្រង់សម្តី មន្ត្រីដែលមិនបញ្ចេញឈ្មោះ។
ការវាយប្រហារនេះ កើតឡើង នៅ១ថ្ងៃបន្ទាប់ពីអាមេរិក បានវាយប្រហារកប៉ាល់តូចៗអ៊ីរ៉ង់ នៅជុំវិញច្រកសមុទ្រហ័រមូស ដោយចោទថា នាវាទាំងនោះចង់ដាក់មីន និងលើកហេតុផលចង់ទប់ស្កាត់ការគំរាមកំហែងពីអ៊ីរ៉ង់។ យ៉ាងណាមិញ គឺជាការវាយប្រហារ អំឡុងបទឈប់បាញ់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

