រីយ៉ាដ, សាណា ៖ ប្រទេស អារ៉ាប៊ី សាអូឌីត បានសម្រេចផ្តល់ប្រាក់ ចំនួន ១៥០ លានដុល្លារ ដែលជា “ជំនួយប្រេងបន្ទាន់” ដល់ប្រទស យេម៉ែន។

រីយ៉ាដ, សាណា ៖ ប្រទេស អារ៉ាប៊ី សាអូឌីត បានសម្រេចផ្តល់ប្រាក់ ចំនួន ១៥០ លានដុល្លារ ដែលជា “ជំនួយប្រេងបន្ទាន់” ដល់ប្រទស យេម៉ែន។
បើតាម Anadolu, ឯកអគ្គរាជដ្ឋទូត អារ៉ាប៊ី សាអូឌីត ប្រចាំប្រទេសយេម៉ែន លោក Mohammed Al Jaber បានផ្តល់ព័ត៌មានអំពីដំណឹងនេះ ជាផ្លូវការ នៅក្នុងការបង្ហោះ លើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម X។
លោក Al Jaber បានបញ្ជាក់ថា ជំនួយនេះត្រូវបានផ្តល់ជូន ដោយអនុលោមតាមការណែនាំ របស់ស្តេច អារ៉ាប៊ី សាអូឌីត Salman bin Abdulaziz Al Saud និង ព្រះអង្គម្ចាស់ Mohammed bin Salman ហើយ បញ្ជាក់ថា ជំនួយត្រូវបានផ្តល់ជូន ក្នុងក្របខ័ណ្ឌនៃ “កម្មវិធីអភិវឌ្ឍន៍ និង ការកសាងប្រទេសយេម៉ែន”។
លោក Al Jabir បានរាយការណ៍ថា ការសម្រេចចិត្តមួយ ត្រូវបានធ្វើឡើង ដើម្បីផ្តល់ឱ្យរដ្ឋាភិបាលយេម៉ែន នូវ “ជំនួយប្រេងសង្គ្រោះបន្ទាន់ ដែលមានតម្លៃ ១៥០ លានដុល្លារ” ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈរបស់រោងចក្រថាមពល នៅក្នុងប្រទេសយេម៉ែន។
លោក Al Jabir បានកត់សម្គាល់ថា ជំនួយនេះមានគោលបំណងជួយដល់ប្រជាជនយេម៉ែន និងកាត់បន្ថយការរងគ្រោះរបស់ពួកគេ នៅពេលដែលសីតុណ្ហភាពកើនឡើង ហើយបានគូសបញ្ជាក់ថា ជំនួយទាំងនេះ នឹងរួមចំណែកដល់ស្ថិរភាព នៃ សេវាកម្មអគ្គិសនី ហើយដើម្បីបន្តសកម្មភាពពាណិជ្ជកម្ម និង សេវាកម្ម៕
ប្រភព៖ Anadolu , ប្រែម្រួល ៖ សារ៉ាត
