បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្ត្រាលី ប្តឹងក្រុមហ៊ុន អាមេរិក ទារសំណង ១,៤០០ លានដុល្លារជុំវិញសារធាតុគីមី

អូស្ត្រាលី ប្តឹងក្រុមហ៊ុន អាមេរិក ទារសំណង ១,៤០០ លានដុល្លារជុំវិញសារធាតុគីមី

កង់បេរ៉ា ៖ រដ្ឋាភិបាលប្រទេស អូស្ត្រាលី អះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានប្តឹងទារថ្លៃខូចខាតចំនួន ១ ពាន់ ៤០០ លានដុល្លារអាមេរិក ពីក្រុមហ៊ុនឧស្សាហកម្មសុវត្ថិភាពកម្មករ និងទំនិញប្រើប្រាស់ 3M ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ជុំវិញការប្រើប្រាស់សារធាតុគីមី PFAS ខុសច្បាប់ នៅក្នុងពពុះពន្លត់អគ្គីភ័យ។

Advertisement

យោងតាមសារព័ត៌មាន BBC, អគ្គមេធាវី អូស្ត្រាលី លោកស្រី Michelle Rowland និយាយថា នេះគឺជាសំណងផ្លូវច្បាប់ដ៏ធំបំផុត ដែលមិនធ្លាប់មាន សម្រាប់រដ្ឋាភិបាលទីក្រុងកង់បេរ៉ា។

លោកស្រីអះអាងថា សារធាតុគីមី PFAS ដែល
បណ្តាលឱ្យមានការចម្លងរោគ ត្រូវបានរកឃើញ នៅឯទីតាំងយោធា ចំនួន ២៨ កន្លែង ក្នុងប្រទេសអូស្ត្រាលី ហើយគោលបំណងនៃបណ្តឹង គឺដើម្បីប្រមូលយកមកវិញពីក្រុមហ៊ុន នូវការចំណាយ ដែលបានចាយ វាយ ក្នុងការសម្អាត និង កាត់បន្ថយផលប៉ះពាល់ នៃសារធាតុគីមីទាំងនេះ។

ជាមួយគ្នានេះ លោកស្រី Rowland បានចោទប្រកាន់ក្រុមហ៊ុន 3M ថាបានលាក់បាំងព័ត៌មាន អំពីផលប៉ះពាល់បរិស្ថានដែលបណ្តាលមកពីពពុះពន្លត់អគ្គីភ័យ និងបានធ្វើសេចក្តីថ្លែងការណ៍មិនពិត អំពីផលិតផលគីមីទាំងនេះ ។

យ៉ាងណា ក្រុមហ៊ុន 3M បានឆ្លើយតបថា ខ្លួនមិនដែលបានផលិតសារធាតុគីមី PFAS នៅក្នុងប្រទេសអូស្ត្រាលីនោះទេ ហើយក្រុមហ៊ុនបានឈប់លក់ពពុះពន្លត់អគ្គីភ័យនេះ ប្រហែលជា ២០ ឆ្នាំមកហើយ ។

បើតាម Anadolu,
សារធាតុគីមី PFAS ទាំងនេះ អាចបង្កឱ្យមានបញ្ហាសុខភាពដូចជាខូចថ្លើម ជំងឺទីរ៉ូអ៊ីត ភាពធាត់ បញ្ហាមានកូន និងមហារីកជាដើម ។

ដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាពទាំងនេះ, យោធាអូស្ត្រាលីបានចំណាយប្រាក់ ជិត ១ ពាន់ ៣០០ លានដុល្លារ ដើម្បីដោះស្រាយលើបញ្ហានេះ ក្នុងនោះរួមមានទាំង ការផ្គត់ផ្គង់ប្រភពជំនួស ទៅដល់ទីតាំងជិត ៨០០ កន្លែងផ្សេងទៀតផងដែរ ៕

ប្រភព ៖ Anadolu, japantimes , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា