បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការសិក្សាថ្មី ៖ ជម្លោះ អាមេរិក-ចិន​ ជុំវិញបញ្ហាកោះតៃវ៉ាន់ អាចវិវត្តទៅជា “វិបត្តិនុយក្លេអ៊ែរ”

ការសិក្សាថ្មី ៖ ជម្លោះ អាមេរិក-ចិន​ ជុំវិញបញ្ហាកោះតៃវ៉ាន់ អាចវិវត្តទៅជា “វិបត្តិនុយក្លេអ៊ែរ”

ការសិក្សាស្រាវជ្រាវថ្មីមួយ បានព្រមានធ្ងន់ៗថា ជម្លោះយោធារវាងប្រទេសមហាអំណាចពិភពលោក គឺសហរដ្ឋអាមេរិក-ចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ​​នឹងប្រឈមមុខនូវហានិភ័យខ្ពស់ នៃការវិវត្តទៅជា “វិបត្តិនុយក្លេអ៊ែរ” ។
 
ការព្រមាននេះ ត្រូវបានចេញផ្សាយ នៅមុនកិច្ចប្រជុំការពារជាតិប្រចាំឆ្នាំដ៏ធំបំផុតរបស់អាស៊ី Shangri-La Dialogue ចាប់ផ្តើមបើកដំណើរការក្នុងប្រទេសសិង្ហបុរីចុងសប្តាហ៍នេះ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំការពារជាតិ និងអ្នកការទូតមកពីគ្រប់ទិសទីទូទាំងពិភពលោក ។
 
យោងតាមការវាយតម្លៃយុទ្ធសាស្ត្រចុងក្រោយបង្អស់ របស់វិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ ហៅកាត់ IISS ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស, ពិភពលោកកំពុងឈានចូលដល់របត់ នៃការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរថ្មី ហើយតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាចំណុចកណ្តាលនៃការប្រកួតប្រជែងជាយុទ្ធសាស្រ្តសកល ។
 
ជាក់ស្តែង សម្រាប់ប្រទេសចិន កោះតៃវ៉ាន់គឺជា “បន្ទាត់ក្រហម” ដ៏រសើបបំផុត និងជាបញ្ហាបូរណភាពទឹកដីដែលមិនអាចរំលងបាន ។ ហើយចិនមិនដែលបោះបង់ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិឡើយ ។
 
រីឯសហរដ្ឋអាមេរិកវិញ ចាត់ទុកកោះតៃវ៉ាន់ ជា “ដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏គួរឱ្យទុកចិត្តនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក” ។

Advertisement

ភាពស្មុគស្មាញនេះ ធ្វើឱ្យអ្នកវិភាគយុទ្ធសាស្ត្រព្រួយបារម្ភថា ចិនអាចនឹងបោះបង់គោលនយោបាយ “មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន” ប្រសិនបើពួកគេប្រឈមមុខនឹងការបរាជ័យ ក្នុងការគ្រប់គ្រងស្ថានការណ៍កោះតៃវ៉ាន់ ។
 
បើតាមរ៉យទ័រ,  បច្ចុប្បន្ន កម្រិតនៃការចរចា ឬពិភាក្សាលើបញ្ហានុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យ រវាងមហាអំណាចទាំងពីរ នៅមានកម្រិតទាបខ្លាំង បើធៀបនឹងទំនាក់ទំនងរវាងអាមេរិក និងសហភាពសូវៀត កាលពីសម័យសង្គ្រាមត្រជាក់ ។
 
យោងតាមរបាយការណ៍ពីមន្ទីរបញ្ចកោណ និងវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI, ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរសកម្មប្រមាណ ៦២០ គ្រាប់ ។
 
តួលេខនេះ តិចជាងសហរដ្ឋអាមេរិក ដែលមានក្នុងឃ្លាំងស្តុកប្រហែល ៣,៧០០ គ្រាប់ និងរុស្ស៊ីមានប្រហែល ៤,៤០០ គ្រាប់ ។ ប៉ុន្តែមហាយក្សចិន ត្រូវបានគេជឿជាក់ថា កំពុងព្យាយាមពង្រីក និងផលិតក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន លឿនជាងប្រទេសណាៗទាំងអស់ជុំវិញពិភពលោក ៕
 
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា