បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្តេជ្ញាគាំទ្រ គុយបា ប្រឆាំងនឹងសម្ពាធរបស់ សហរដ្ឋអាមេរិក

ចិន ប្តេជ្ញាគាំទ្រ គុយបា ប្រឆាំងនឹងសម្ពាធរបស់ សហរដ្ឋអាមេរិក

ញូវយ៉ក ៖ ប្រមុខការទូតចិននិយាយថា ទីក្រុងប៉េកាំងប្តេជ្ញាបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគុយបា ទោះបីជាប្រទេសដីកោះការ៉ាបៀនមួយនេះ កំពុងប្រឈមមុខនឹងសម្ពាធទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ ។

Advertisement

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងអះអាងបែបនេះ ក្នុងអំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez នៅទីក្រុង New York ខាងក្រៅកិច្ចប្រជុំកម្រិតខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខយូអិន កាលពីថ្ងៃ ព្រហស្បតិ៍ ។

លោក Wang បានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់ ក្នុងការគោរពឱ្យម៉ឺងម៉ាត់ ចំពោះអធិបតេយ្យ និងឯករាជ្យរបស់ប្រទេសនានា ហើយប្រឆាំងរាល់ទម្រង់នៃការអាងអំណាចដាក់សម្ពាធ និងគំរាមកំហែង ។

ចំណែកលោក Rodriguez វិញ បានកោតសរសើរចំពោះការគាំទ្រយ៉ាងមុតមាំរបស់ចិនចំពោះគុយបាក្នុងគ្រាដ៏លំបាកនេះ ។ លោកថា គុយបា នឹងបន្តគាំទ្រជំហរដ៏យុត្តិធម៌របស់ប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ រួមទាំងបញ្ហាផ្សេងៗទៀត ។

បើតាម Anadolu, ចិន ដែលជាមហាយក្សនៅអាស៊ី បានចេញមុខជំទាស់ម្តងហើយម្តងទៀត ចំពោះការដាក់សម្ពាធរបស់អាមេរិកលើគុយបា ហើយថែមទាំងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលទណ្ឌកម្ម និងការរឹតត្បិតនានា ។

ក្រៅពីការចេញមុខជួយគាំទ្រ ចិនក៏ទើបតែបានផ្តល់ជំនួយអង្ករចំនួន ១៥,០០០ តោនដល់គុយបា ខណៈដែលប្រទេសនេះ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងកង្វះប្រេងឥន្ទនៈធ្ងន់ធ្ងរ ។

បច្ចុប្បន្ន គុយបាកំពុងរងគ្រោះក្រោមការបិទខ្ទប់ថាមពលដោយអាមេរិក ហើយលោកប្រធានាធិបតី Donald Trump ក៏បានលើកឡើងជាចំហម្តងហើយម្តងទៀត អំពីមហិច្ឆតាចង់គ្រប់គ្រងប្រទេសដែនកោះនៃតំបន់ការ៉ាបៀនមួយនេះ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា