បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា ៥៦ ប្រទេសកំពុងព្រួតដៃគ្នាប្រយុទ្ធនឹងខ្លួន ក្នុងសង្គ្រាម អ៊ុយក្រែន

រុស្ស៊ី ថា ៥៦ ប្រទេសកំពុងព្រួតដៃគ្នាប្រយុទ្ធនឹងខ្លួន ក្នុងសង្គ្រាម អ៊ុយក្រែន

មូស្គូ ៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូកំពុងប្រយុទ្ធទប់ទល់នឹងប្រទេសចំនួន ៥៦ នៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលបានអូសបន្លាយពេល ជាង ៤ ឆ្នាំមកនេះ ។

Advertisement

បើតាម Tass, លោក Sergey Shoigu បានបញ្ចេញរបាយការណ៍ដ៏ភ្ញាក់ផ្អើលនេះ អំឡុងវេទិកាសន្តិសុខអន្តរជាតិលើកដំបូង ដែលរៀបចំឡើងដោយ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ ។

លោក Sergey Shoigu និយាយថា ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី អ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនរយៈចម្ងាយឆ្ងាយ ដែលផលិតរួមគ្នាជាមួយអាល្លឺម៉ង ហើយការផលិតរួមគ្នានេះ មានការរួមបញ្ចូលបច្ចេកវិទ្យាពីប្រទេសជាច្រើនទៀត រួមទាំង ប្រព័ន្ធផ្កាយរណបសម្រាប់កម្មវិធីកែសម្រួលជើងហោះហើរដ្រូន និង ជំនួយបច្ចេកទេសជាច្រើនផ្សេងទៀតដែលមិនមែនមានត្រឹមតែប្រទេស អាឡឺម៉ង់ នោះទេ ។

លោក Sergey Shoigu បញ្ជាក់ថា «សរុបមកមានប្រទេសចំនួន ៥៦ កំពុងប្រយុទ្ធនឹងរុស្ស៊ី »។

សេចក្តីថ្លែងការណ៍ របស់លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនេះទៀតសោត ក៏ធ្វើឡើង ចំពេលដែលមានភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន, តួនាទីរបស់អង្គការណាតូ និងការជជែកពិភាក្សាអំពីការទប់ស្កាត់នុយក្លេអ៊ែរ នៅអឺរ៉ុប ។

លោក Sergey Shoigu និយាយថា ឥឡូវនេះ សហភាពអឺរ៉ុប បានផ្លាស់ប្តូរទៅជាប្លុកនយោបាយយោធា ដែលមានបំណងប្រឆាំងនឹងទីក្រុងមូស្គូ ។

ជាមួយគ្នានេះ លោក Shoigu ក៏បានរិះគន់ប្រទេសបារាំង ចំពោះការជំរុញផែនការរបស់ខ្លួន ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសផ្សេងទៀត ដោយពណ៌នា ការផ្លាស់ប្តូរនេះ ថា មិនអាចទទួលយកបាននោះទេ ។

លើសពីនេះ លោកក៏បានកត់សម្គាល់ផងដែរថា បណ្តាប្រទេសជុំវិញពិភពលោក កាន់តែច្រើន កំពុងចាប់ផ្តើមចាត់ទុកអាវុធនុយក្លេអ៊ែរជា “ជម្រកសុវត្ថិភាពតែមួយគត់” នៅក្នុងបរិបទនៃបរិយាកាសសន្តិសុខសកល មិនមានស្ថេរភាព ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា