តេហេរ៉ង់ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានស្នើឡើង ជាមួយសហរដ្ឋអាមេរិក រួមមានទាំងកិច្ចព្រមព្រៀង ឈប់បង្កទ្រព្យសម្បត្តិ ចំនួន១២ពាន់លានដុល្លារ របស់ទីក្រុងតេហេរ៉ង់។

របាយការណ៍នេះ បានលើកឡើងពីសេចក្តីព្រាងកិច្ចព្រមព្រៀងមិនផ្លូវការ ដែលប្រកាសដោយទូរទស្សន៍រដ្ឋ កាលពីដើមសប្តាហ៍នេះ ហើយជាអ្វីដែលត្រូវបានសេតវិមានច្រានចោល ដោយចាត់ទុកថា ជាការប្រឌិតរឿង។
វាក៏កើតឡើង នៅមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញនូវលក្ខណៈលម្អិតផ្ទាល់ខ្លួនរបស់លោក អំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយ ក្នុងគោលបំណងបញ្ឈប់សង្គ្រាមរវាងសត្រូវទាំងពីរ ប៉ុន្តែ ត្រូវបានជំទាស់ដោយអ៊ីរ៉ង់ដូចគ្នា។
របាយការណ៍ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា បានប្រកាសថា «សហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ឱ្យអ៊ីរ៉ង់ នូវការចូលប្រើប្រាស់ពេញលេញ នៃទ្រព្យសម្បត្តិចំនួន ១២ពាន់លានដុល្លារ ក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីឱ្យធនធានទាំងនេះអាចផ្ទេរ និងចំណាយ នៅក្នុងធនាគារនៃគោលដៅ ដែលជាការចង់បានរបស់អ៊ីរ៉ង់ ដោយគ្មានការរឹតបន្តឹង»។
ជាការកត់សម្គាល់ កាលពីដើមសប្តាហ៍នេះ ប្រភពមួយបានប្រាប់ AFP ថា ប្រធានធនាគារកណ្តាលរបស់អ៊ីរ៉ង់បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ច នៅប្រទេសកាតា ដើម្បីពិភាក្សាអំពីបញ្ហានៃមូលនិធិបង្កក ដែលត្រូវបានដោះស្រាយ នៅក្នុង MoU ដោយវាគឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងចុងក្រោយ ជាយថាហេតុ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត