បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភាអ៊ីរ៉ង់នឹងបោះឆ្នោតលើច្បាប់គ្រប់គ្រងច្រកសមុទ្រ ហ័រមូស

សភាអ៊ីរ៉ង់នឹងបោះឆ្នោតលើច្បាប់គ្រប់គ្រងច្រកសមុទ្រ ហ័រមូស

តេហេរ៉ង់ ៖ សមាជិកសភាជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃសៅរ៍ថា ប្រទេសមួយនេះគ្រោងនឹងបើកសម័យប្រជុំបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដើម្បីឈានទៅគ្រប់គ្រង លើច្រកសមុទ្រ ហ័រមូស ជាផ្លូវការ។

Advertisement

លោក Alaeddin Salimi សមាជិក ក្រុមប្រឹក្សាភិបាលនៃសភាអ៊ីរ៉ង់ បាននិយាយថា សមាជិកសភាបានធ្វើ “ការសម្រេចចិត្តច្បាស់លាស់” ដើម្បីធ្វើការគ្រប់គ្រងផ្លូវទឹក ជាយុទ្ធសាស្ត្រនេះ។

លោក Salimi បានប្រាប់សារព័ត៌មាន Tasnim ថា «ការសម្រេចចិត្តរបស់សភា ក្នុងការបង្កើតច្បាប់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជារឿងចុងក្រោយ ហើយផែនការនេះ នឹងក្លាយទៅជាច្បាប់»។

លោក Salimi បានបន្តថា គ្រប់ទិដ្ឋភាពទាំងអស់នៃច្បាប់ដែលបានស្នើឡើង នឹងត្រូវពិនិត្យ និងអនុម័ត ដោយសភា មុនពេលចូលជាធរមាន។ បើតាមសមាជិកសភារូបនេះ, ច្បាប់នេះនឹងត្រូវបង្ហាញ ក្នុងពេលឆាប់ៗនេះ អំឡុងសម័យប្រជុំសភាជាសាធារណៈ សម្រាប់ការជជែកដេញដោល និង បោះឆ្នោត។

បើតាម Anadolu, ច្រកសមុទ្រ Hormuz ដែលស្ថិត នៅចន្លោះ ប្រទេស អ៊ីរ៉ង់ និង អូម៉ង់ គឺជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយ របស់ពិភពលោក ដែលគ្រប់គ្រងចំណែកដ៏សំខាន់នៃការដឹកជញ្ជូនប្រេង និងឧស្ម័នពិភពលោក។

ភាពតានតឹងក្នុងតំបន់បានកើនឡើង ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ទីក្រុងតេហេរ៉ង់បានសងសឹកជាមួយនឹងការវាយប្រហារសំដៅទៅលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រ ក៏ដូចជា ការបិទច្រកសមុទ្រ Hormuz ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា