បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមប្រឹក្សាសន្តិសុខ UN ប្រជុំ ជជែកពីស្ថានភាពលីបង់ នៅថ្ងៃនេះ

ក្រុមប្រឹក្សាសន្តិសុខ UN ប្រជុំ ជជែកពីស្ថានភាពលីបង់ នៅថ្ងៃនេះ

អ.ស.ប ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំ ស្តីពីប្រទេសលីបង់ នៅថ្ងៃចន្ទនេះ។

Advertisement

ប្រភពការទូតបានប្រាប់កាសែត Anadolu ថា
កិច្ចប្រជុំនេះ ធ្វើឡើងតាមសំណើ របស់ប្រទេសបារាំង ដែលបានពណ៌នាប្រតិបត្តិការយោធា ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងប្រទេសនេះ ថា មានការព្រួយបារម្ភយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មាន, រុស្ស៊ី “គាំទ្រ” យ៉ាងខ្លាំងចំពោះសំណើរបស់បារាំង សម្រាប់កិច្ចប្រជុំ។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានធ្វើសំណើ កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យអន្តរជាតិយកចិត្តទុកដាក់ជាបន្ទាន់ ចំពោះស្ថានភាពនេះ ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្ត ទោះបីជាបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី ១៧ ខែមេសា ហើយត្រូវបានបន្ត រយៈពេល ៤៥ ថ្ងៃ បន្ទាប់ពីការចរចាដោយប្រយោល សម្របសម្រួលពីសហរដ្ឋអាមេរិក។

យោងតាមក្រសួងសុខាភិបាលលីបង់, ការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ២ ខែមីនា បានសម្លាប់មនុស្សជាង ៣,៣៧០នាក់ និង របួសជាង ១ម៉ឺន នាក់ផ្សេងទៀត។

អ៊ីស្រាអែល តែងតែអះអាងថា ខ្លួនវាយប្រហារពួកហេសបូឡា នៅប្រទេសលីបង់ ពោលគឺចាប់តាំងពីក្រុមនេះ វាយប្រហារលើអ៊ីស្រាអែល បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល ស្រាក់ដៃគ្នា ផ្តើមផ្ទុះសង្គ្រាម នៅអ៊ីរ៉ង់។ ហេសបូឡា ដែលមានឥទ្ធិពលខ្លាំង នៅលីបង់ ត្រូវបានគេដឹងថា ទទួលបានការគាំទ្រពីអ៊ីរ៉ង់៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា