បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ន័រវេស សុំទោសម៉ាឡេស៊ី ចំពោះការលុបចោលកិច្ចព្រមព្រៀងមីស៊ីល

ន័រវេស សុំទោសម៉ាឡេស៊ី ចំពោះការលុបចោលកិច្ចព្រមព្រៀងមីស៊ីល

អូស្លូ, គូឡា ឡាំពួ ៖ ប្រទេស ន័រវេស តាមរយៈសេចក្តីរាយការណ៍ បានសុំទោស ម៉ាឡេស៊ី ចំពោះការលុបចោលកិច្ចព្រមព្រៀងមីស៊ីល នេះបើតាម
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអាទិត្យ។

Advertisement

ប្រទេស ន័រវែស បានសុំទោសដល់ម៉ាឡេស៊ី ចំពោះការលុបចោលអាជ្ញាប័ណ្ណនាំចេញ សម្រាប់ប្រព័ន្ធមីស៊ីល Naval Strike Missile (NSM) ប៉ុន្តែ បានរក្សាការសម្រេចចិត្តរបស់ខ្លួន ក្នុងការលុបចោលកិច្ចព្រមព្រៀងនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Mohamed Khaled Nordin បាននិយាយថា បញ្ហានេះ ក៏ត្រូវបានលើកឡើង ក្នុងជំនួបទ្វេភាគី ជាមួយសមភាគីន័រវេស លោក Tore O. Sandvik នៅខាងក្រៅកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Malay Mail។

ដំណឹងនេះបានកើតឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងអូស្លូ ដោយព្រមានថា ការលុបចោលនេះ អាចរំខានយ៉ាងខ្លាំង ដល់ការត្រៀមលក្ខណៈការពាររបស់ប្រទេសម៉ាឡេស៊ី និងផ្លាស់ប្តូរសក្ដានុពលសន្តិសុខក្នុងតំបន់ កាន់តែទូលំទូលាយ។

ន័រវែស តាមសេចក្តីរាយការណ៍ បានបង្ហាញភាពត្រឹមត្រូវចំពោះចំណាត់ការនេះ លើមូលដ្ឋានសន្តិសុខជាតិ តែ ជាហេតុផលដែលលោក អាន់វ៉ា ហៅថា «ឯកតោភាគី និង មិនអាចទទួលយកបាន»។

ជម្លោះនេះ ផ្តោតលើការទិញយកប្រព័ន្ធមីស៊ីលប្រឆាំងនាវា NSM របស់ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកម្មវិធីទំនើបកម្មនាវាប្រយុទ្ធ Littoral របស់ប្រទេសនេះ ខណៈដែលវាគឺជាសមាសធាតុសំខាន់នៃយុទ្ធសាស្ត្រកងទ័ពជើងទឹក រយៈពេលវែង របស់ទីក្រុងគូឡា ឡាំពួ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា